ព័ត៌មានជាតិ
វិទ្យាល័យមួយធ្វើជាមណ្ឌលចត្តាឡីស័ក បានបើកទ្វារទទួលសិស្សចូលរៀនឡើងវិញហើយ
វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង នៅរាជធានីភ្នំពេញ ដែលយកធ្វើជាមណ្ឌលចត្តាឡីស័កនោះ បានបើកទ្វារស្វាគមន៍សិស្សឲ្យចូលរៀនឡើងវិញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការសម្អាតសម្លាប់មេរោគរួចរាល់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥មករានេះថា ក្រសួងអប់រំបានផ្តល់ទីតាំងវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និងអនុវិទ្យាល័យនិងបឋមសិក្សាហ៊ុនសែនពោធិចិនតុងដល់ក្រសួងសុខាភិបាល សម្រាប់ដាក់ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេសធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លោកបានបន្តថា ប៉ុន្តែចំពោះមុខនេះ សិស្សវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង នឹងចូលរៀននៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១ ដោយសារមានការសម្អាតរម្ងាប់មេរោគរួចរាល់ ក្រោយបានផ្ទេរការធ្វើចត្តាឡីស័កទៅមណ្ឌលចត្តាឡីស័កថ្មីរួចមក។


លោកបានបន្ថែមទៀតថា ចំណែកឯសិស្សអនុវិទ្យាល័យនិងបឋមសិក្សាហ៊ុនសែនពោធិចិនតុងនៅមិនទាន់អាចចូលរៀនឡើងវិញបានទេ នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១នេះ ដោយត្រូវទៅរៀននៅសាលាផ្សេង ដែលមានទីតាំងនៅក្បែរសាលារបស់ខ្លួនសិន។ លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡានៅតែរក្សាជំហរបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដដែលដោយអនុវត្តខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដោយសារប្រទេសកម្ពុជាមិនមានការឆ្លង នៅក្នុងសហគមន៍ទៀតទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


