ព័ត៌មានអន្ដរជាតិ
កម្រ! លោក គីម ជុងអ៊ុន នាំទាំងភរិយា និងកូនស្រី មើលការបាញ់មីស៊ីលម្សិលមិញ
រូបថតថ្មីដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបង្ហាញពីលោក គីម ជុងអ៊ុន នាំទាំងប្រពន្ធ និងកូនស្រីពិនិត្យមើលទីតាំងនៃការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីថ្ងៃសុក្រ ។

លោក គីម បានដំណើរទៅកាន់កន្លែងបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាមួយកូនស្រី និងភរិយារបស់លោក បន្ទាប់ពីផ្សព្វផ្សាយជាច្រើនលើកឡើងថា លោក គីម អាក់ខានបញ្ចេញសកម្មភាពជាសាធារណរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាហើយ ។

កូរ៉េខាងជើងកាលពីថ្ងៃសុក្របានប្រកាសពីការជោគជ័យនូវការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ក្រោមការត្រួតពិនិត្យផ្ទាល់ពីលោក គីម ហើយមីស៊ីលនេះបានធ្លាក់ក្នុងសមុទ្រនៅចម្ងាយប្រហែល ២១០ គីឡូម៉ែត្រ ភាគខាងលិចកោះហុកកៃដូ ។

យោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលដែលបាញ់កាលពីថ្ងៃសុក្រនោះ បានឈានដល់រយៈកម្ពស់ ៦,១០០ គីឡូម៉ែត្រនៅលើគន្លងដ៏ខ្ពស់មួយ ហើយធ្វើដំណើរបានចម្ងាយ ១,០០០ គីឡូម៉ែត្រ ពោលមីស៊ីលនេះអាចហោះដល់ដីគោករបស់សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង កើតឡើងជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ដូចជាគំរាមផ្នែកយោធាដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេ ត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានគ្រាប់ហើយ?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ