សន្តិសុខសង្គម
ជនសង្ស័យបោកខ្ចីប្រាក់ ៣ ពាន់ដុល្លាររួចរត់គេចខ្លួនបាត់ស្រមោល
ម្ចាស់បំណុលបានអះអាងថា ខ្លួនជាជនរងគ្រោះឈ្មោះ ខៀវ សុផល និងប្រពន្ធឈ្មោះ វួន ស្រីអូន ជាអាជីវកលក់ដូរនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានឲ្យលុយទៅជនសង្ស័យពីរនាក់ខ្ចីប្ដីឈ្មោះ សឿន ធិន អាយុ ៣៥ ឆ្នាំ ផ្ទះលេខ ៣៦៥ ក្រុមទី១៦ ដែលមានទីកន្លែងកំណើតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងប្រពន្ធមានឈ្មោះ សៀវ សារុំ អាយុ៣៦ ឆ្នាំ កាន់អត្តសញ្ញាប័ណ្ណសញ្ជាតិលេខ ១៥០២៩០៣២៦ មានស្រុកកំណើតភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ បច្ចុប្បន្នបានមករកស៊ី នៅភូមិផ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ដោយបានខ្ចីលុយពីជនរងគ្រោះចំនួន ៣ ពាន់ដុល្លារហើយទាំងពីរនាក់ប្ដីប្រពន្ធហើយបានរើអីវ៉ាន់ចេញពីផ្ទះជួលទាំងយប់ដែលជាកន្លែងរកស៊ីនោះតែម្ដង។

លោក ខៀវ សុផល ម្ចាស់បំណុលប្រាប់សារព័ត៌មានថា គ្រួសាររបស់លោកបានឱ្យជនសង្ស័យពីរនាក់ប្ដីប្រពន្ធដែលបានរកស៊ីនៅជិតគ្នាខ្ចីលុយចំនួន ៣ ពាន់ដុល្លារ ត្រូវបានឆបោកហើយរត់ទៅបាត់នោះ ដែលបានឱ្យជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធនេះខ្ចីលុយគឺលោកបានសំអាងទៅលើសៀវភៅគ្រួសារនិងអត្តញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធមួយចំនួនបានយកទៅដាក់តម្កល់ឲ្យលោកជាម្ចាស់លុយ ហើយមានក្នុងកិច្ចសន្យាខ្ចីប្រាក់តម្រូវឲ្យបង់និងទូរទាត់សងវិញអោយគ្រប់ចំនួននិងសងដើមនិងការប្រាក់ជាចាំខែឬប្រចាំថ្ងៃប៉ុន្តែពេលនេះទូរសព្ទ័មិនទេចូលបានទើបលោកដឹងថាជនទាំងពីរនាក់ប្ដីប្រពន្ធនេះជាជនឆបោក។

បន្ទាប់មក លោក ខៀវ សុផល ជាម្ចាស់លុយក៏បានយោគយល់ហើយធ្វើការជូនដំណឹងទៅដល់ពីរនាក់ប្ដីប្រពន្ធនោះឲ្យចូលខ្លួនមកសងប្រាក់ដើមទាំងអស់វិញចំនួន ៣ ពាន់ដុល្លារ ក្នុងនាមជាម្ចាស់លុយ សុខចិត្តក៏យល់ព្រមយកតែដើមវិញឱ្យតែពីរនាក់ប្ដីប្រពន្ធនោះមកនិយាយសងលុយឱ្យគ្រប់ចំនួនវិញដោយមិនធ្វើការប្ដឹងនោះទេ។
ចុងក្រោយនេះដែរលោក ខៀវ សុផលក៏បានស្នើសុំប្ដឹងទៅដល់កងកម្លាំងនៅគ្រប់តាមបណ្ដាខេត្តសូមមេត្តាជួយអន្តរាគមន៍ពិនិត្យបើបានឃើញពីរនាក់ប្ដីប្រពន្ធដូច រូបថតនេះសូមមេត្តាជួយឃាត់ខ្លួនកុំឱ្យទៅដើភូតកុហកគេនៅតាមបណ្ដាខេត្តផ្សេងៗទៀត៕





អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


