KPT+
សណ្ឋាគារប្រណីតគ្មានពីរ មួយយប់ ៨ ម៉ឺនដុល្លារអាមេរិក
យោងតាម Business Insider សណ្ឋាគារប្រណីតគ្មានពីរដែលមានតម្លៃស្នាក់ដល់ទៅ ៨០,០០០ ដុល្លារសម្រាប់មួយរាត្រីគឺ President Wilson Hotel នៅទីក្រុងហ្សឺណែវប្រទេសស្វីស។
គ្រាន់តែបន្ទប់ Royal Penthouse Suite Access ជាអាផាតមិនឯកជនមួយក្នងសណ្ឍាគារនេះ ក៏មានតម្លៃដល់ទៅ ៥៣,០០០ ដុល្លារអាមេរិកសម្រាប់ស្នាក់នៅត្រឹមតែមួយយប់ដែរ។

អាផាតមែននេះ មានបន្ទប់គេង ៤ បន្ទប់ទឹក ៦ ដែលមានឥដ្ឋធ្វើពីថ្មម៉ាបរាបស្មើ មានបង្អួចដែលកញ្ចក់អាចការពារគ្រាប់កាំភ្លើងបាន។
ពីគ្រប់ជ្រុង នៃអាគារ ភ្ញៀវអាចមើលឃើញបឹងហ្សឺណែវច្បាស់ទែង។
ចំណែកបន្ទប់ទទួលភ្ញៀវ មានបណ្ណាល័យ និងបារ ដែលអាចផ្ទុកទេសចរបាន ៤០ នាក់។

បន្ទប់បរិភោគអាហារដែលប្រដាប់ដោយបរិក្ខាកំពូលៗមកពីអ៊ីតាលី មានសមត្ថភាពទទួលមនុស្សបាន ២៦ នាក់។
សណ្ឋាគារកណ្តាលទីក្រុងហ្សឺណែវនេះបានបើកទ្វារកាលពីថ្ងៃទី ១៨ ខែឧសភាឆ្នាំ ១៩៦២។
នៅឆ្នាំ ១៩៨០ វាត្រូវបានទិញយក ដោយក្រុមហ៊ុន Swissair-Nestlé។
មកដល់ឆ្នាំ ១៩៨៩ គ្រួសារតាម៉ាន Leon Tamman បានក្លាយជាម្ចាស់វិមាននេះហើយ ក្រុមគ្រួសារនេះបានវិនិយោគ ១៩០ លានដុល្លារជួសជុលនិងបើកដំណើរការជាថ្មីនៅឆ្នាំ ១៩៩៦ ជា “សណ្ឋាគារជាមួយឈ្មោះថ្មីថា វីលសុន (Wilson Hotel)។

ដល់ឆ្នាំ ២០០០ Wilson Hotel បានក្លាយជាសមាជិកនៃក្រុមស្តារវូដ (Starwood) ។
ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ Wilson Hotel ត្រូវបានគេកែលម្អម្តងទៀត ដោយចំណាយជាង ៤០ លានដុល្លារអាមេរិកទៀត ធ្វើយ៉ាងណាដើម្បីឃើញទិដ្ឋភាពទឹកពីទេសភាពបឹង និងព័ទ្ធជុំវិញដោយពន្លឺចិញ្ចែង។ ភ្ញៀវក៏អាចមើលជួរភ្នំ Swiss Alps ពីបន្ទប់គេងរបស់ខ្លួនទៀតផង។

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ ឧបករណ៍កុំព្យូទ័ររបស់សណ្ឋាគារនេះត្រូវវីរុសចារកម្មលុកចូល ហើយការពិភាក្សាធំៗរបស់មេដឹកនាំពិភពលោកដែលទៅប្រជុំនៅទីនោះត្រូវបែកធ្លាយចេញ។
សណ្ឋាគារភាគច្រើនទទួលភ្ញៀវជាប្រមុខរដ្ឋចាប់ពីលោកប៊ីលគ្លីនតុន ដល់មីខាហ៊ីលហ្គូបាឆូវ។
នៅខែកក្កដាឆ្នាំ ២០១៧ សណ្ឋាគារវីលសុនបានទទួលងារជាសណ្ឋាគារឈរលំដាប់លេខ ១ ក្នុងលោក៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ មួយជីវិតមានម្តង ស្ដាយណាស់បើមិនបានទៅដល់កន្លែងទាំងអស់នេះ!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


