កីឡា
អាល្លឺម៉ង់ កំពុងត្រូវបាន FIFA ស៊ើបអង្កេត បន្ទាប់ពីបំពានច្បាប់ World Cup មុនស្មើជាមួយ អេស្ប៉ាញ
អាល្លឺម៉ង់ មានទំនុកចិត្តក្នុងការឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ប៉ុន្តែកំពុងស្ថិតក្នុងរឿងក្ដៅគគុកជាមួយ FIFA បន្ទាប់ពីមានការចោទប្រកាន់ថា បានបំពានច្បាប់ World Cup មុនពេលប៉ះអេស្ប៉ាញ។

អាល្លឺម៉ង់ ស្ថិតក្រោមការស៊ើបអង្កេតរបស់ FIFA សម្រាប់ការចោទប្រកាន់ថាបានបំពានច្បាប់ World Cup មុនពេលពួកគេស្មើ ១-១ ជាមួយអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់ លោក Hansi Flick នៅតែមានសង្ឃឹមក្នុងពូល E បន្ទាប់ពីរារាំងក្រុមនាំមុខក្នុងពូល អេស្ប៉ាញ ជាមួយនឹងការស៊ុតតាមស្មើនៅចុងម៉ោង នាកីឡដ្ឋាន Al Bayt ប៉ុន្តែអាចស្ថិតក្នុងរឿងក្ដៅ សម្រាប់ចលនារបស់ពួកគេមុនពេលប៉ះទង្គិច។

Niclas Fullkrug បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ប្រកួតដំបូងរបស់គេ សម្រាប់អាល្លឺម៉ង់នៅនាទី ៨៣។ ១ ពិន្ទុនេះ ធ្វើឲ្យអាឡឺម៉ង់ មានឱកាសច្រើនក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជប៉ុន ក្នុងលទ្ធផល ២-១ កាលពីដើមសប្ដាហ៍។
ម្ចាស់ជើងឯក World Cup ៤ សម័យ ចាំបាច់ត្រូវយកឈ្នះកូស្តារីកា នៅថ្ងៃព្រហស្បតិ៍ សម្រាប់កៅអីក្នុងវគ្គជម្រុះ បន្ទាប់ពីពួកគេឆ្លើយតបទៅនឹងការបរាជ័យ ៧-០ លើអេស្ប៉ាញ ដោយការយកឈ្នះ ជប៉ុន វិញ។
យ៉ាងណាមិញ អាល្លឺម៉ង់ អាចនឹងរំខានចំពោះភាពច្របូកច្របល់របស់ពួកគេនៅក្រៅទីលាន ដោយអ្នកចាត់ការ Flick មិនបានគោរពតាមច្បាប់ FIFA ក្នុងការបង្កើតឡើង។
យោងតាមសារព័ត៌មានអាល្លឺម៉ង់ MDR Aktuell ច្បាប់ នៃការប្រកួត World Cup ចែងថា អ្នកគ្រប់គ្រងទាំងអស់ ត្រូវបានគេរំពឹងថា នឹងចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយកីឡាករម្នាក់របស់ពួកគេនៅក្នុងប្រទេសកាតា។ ទោះជាយ៉ាងណាក៏ដោយ Flick បានចូលរួមសន្និសីទសារព័ត៌មានតែម្នាក់ឯង នៅមុនការប្រកួត ដោយមិនគោរពច្បាប់របស់ FIFA ។
FIFA មិនទាន់ធ្វើអត្ថាធិប្បាយថាតើការស៊ើបអង្កេតកំពុងដំណើរការ ឬអត់ ប៉ុន្តែការដាក់ទណ្ឌកម្មរបស់អាល្លឺម៉ង់ ទំនងជាអាស្រ័យលើថា តើច្បាប់តឹងរ៉ឹងប៉ុណ្ណា។ Flick អាចនឹងត្រូវដាក់ទោសដោយផ្ទាល់ (បានសេចក្ដី មិនអាចចូលដឹកនាំការប្រកួត) ប្រសិនបើវាត្រូវបានគេចាត់ទុកថាជាការទទួលខុសត្រូវរបស់លោក។
អាល្លឺម៉ង់ មានគោលបំណងការពារការធ្លាក់ចេញពីពូលសម្រាប់ការប្រកួត World Cup ជាប់ៗគ្នាជាលើកទី ២ បន្ទាប់ពីការការពារតំណែងជើងឯករបស់ពួកគេក្រោមការដឹកនាំរបស់លោក Joachim Low ក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨។ ការបរាជ័យក្រោមស្នាដៃក្រុមម៉ិកស៊ិក និងកូរ៉េខាងត្បូង បានធ្វើឲ្យអាល្លឺម៉ង់បញ្ចប់នៅបាតតារាង នៃពូល F ហើយភាពអាម៉ាស់ស្រដៀងគ្នាបានគំរាមកំហែងបន្ទាប់ពីសុបិនអាក្រក់របស់ពួកគេចាប់ផ្ដើមនៅឆ្នាំនេះ៕
ប្រភព ៖ express.co.uk
ប្រែសម្រួល ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


