កីឡា
Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup 2022 (មានវីដេអូ)
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះក្នុងជម្រើសកីឡាករ១១នាក់ ដែលលេងអន់បំផុតក្នុងវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។

កីឡាករវ័យ៣៧ឆ្នាំរូបនេះ មិនបានបង្ហាញឥទ្ធិពលអ្វីឡើយក្នុងការប្រកួត៣លើកដំបូង ថ្វីបើរកបានមួយគ្រាប់ ដោយការស៊ុតប៉េណាល់ទី ក្នុងជំនួបបើកឆាកពូល H ជាមួយ ហ្គាណា និងជួយព័រទុយហ្គាល់ ឲ្យឡើងទៅវគ្គ១៦ក្រុមចុងក្រោយក៏ដោយ។
គេហទំព័រ Sofascore ដែលជ្រើសរើសកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូលនៃពានរង្វាន់ World Cup បានដាក់ Ronaldo មានពិន្ទុជាមធ្យម ៦.៣៧ ក្នុងការប្រកួតទាំងបីរបស់គាត់។

ទម្រង់លេងរបស់ Ronaldo ត្រូវបានគេមើលឃើញថា កាន់តែធ្លាក់ចុះ ជាពិសេសក្នុងការប្រកួតលើកចុងក្រោយនៃពូល H របស់ព័រទុយហ្គាល់ ទល់នឹងកូរ៉េខាងត្បូង នៅពេលបាល់មកទើសខ្នងរបស់ Ronaldo ហើយផ្លាតទៅ Kim Young-Gwon ស៊ុតបញ្ចូលទី។
ក្រៅពី Ronaldo, កីឡាករ១០នាក់ទៀត ក៏ជាប់ឈ្មោះជាកីឡាករលេងអន់បំផុតផងដែរ ក្នុងវគ្គចែលពូល World Cup 2022 នេះ ដោយភាគច្រើនជាកីឡាករអាស៊ី។
ខាងក្រោមនេះគឺជាកីឡាករជម្រើស១១នាក់ដែលលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup៖
- អ្នកចាំទី៖ Meshaal Barsham (កាតា)
- ខ្សែការពារ៖ Francisco Calvo (កូស្តារីកា), Oscar Duarte (កាតា), Homam Ahmed (កាតា) និង Alistair Johnston (កាណាដា)
- ខ្សែបម្រើ៖ Abdulelah Al-Malki (អារ៉ាប៊ីសាអូឌីត), Karim Boudiaf (កាតា), Tajon Buchanan (កាណាដា) និង Mathew Leckie (អូស្ត្រាលី)
- ខ្សែប្រយុទ្ធ Almoez Ali (កាត) និង Cristiano Ronaldo (ព័រទុយហ្គាល់)

ចុះលោកអ្នកគិតថា កីឡាករណាខ្លះដែលលេងអន់បំផុតក្នុងវគ្គចែកពូល?
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


