ជីវិតកម្សាន្ដ
ថ្ងៃមុន ព័រទុយហ្គាល់ ឈ្នះស្វីសពិតមែន តែមិត្តស្រី Ronaldo បែរជាបន្ទោសគ្រូបង្វឹកចាស់ដៃ
ទោះបីក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះការប្រកួត ៦ ទល់នឹង ១ ជាមួយស្វីស យ៉ាងណាក្ដី ប៉ុន្តែមិត្តស្រីកីឡាករបាល់ទាត់ Ronaldo បែរជាស្ដីបន្ទោសគ្រូបង្វឹកយ៉ាងចាស់ដៃ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង។

កាលពីយប់ថ្ងៃទី៦ ខែធ្នូ នៅជុំទី ១/៨ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ព័រទុយហ្គាល់បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ជាមួយនឹងពិន្ទុ ៦ ទល់នឹង ១ ជាមួយនឹងស្វីស។ យ៉ាងណាមិញ បន្ទាប់ពីការប្រកួត មិត្តស្រីរបស់ Ronaldo នាង Georgina Rodriguez បានទម្លាយពាក្យក្នុងចិត្តចំពោះស្វាមី ដែលអត្ថន័យបានបន្ទោសគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos ខ្លាំងៗតែម្ដង។

នៅក្នុងការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស Georgina និងកូនៗរបស់នាងបានមានវត្តមាននៅក្នុងកីឡដ្ឋានដើម្បីលើកទឹកចិត្ត Ronaldo ស្របពេលដែលគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលនៅពេល CR7 មិនត្រូវបានអនុញ្ញាតឱ្យលេងពេញលេញ។


ក្រោយការប្រកួតបានបញ្ចប់ Georgina បានបង្ហោះសារអបអរសាទរក្រុមព័រទុយហ្គាល់ចំពោះជ័យជម្នះ ប៉ុន្តែជាមួយគ្នាដែរ តារាបង្ហាញម៉ូដរូបនេះ បានសង្កត់ធ្ងន់លើអវត្តមានរបស់ស្វាមីក្នុង ៧០នាទីដំបូងនៃការប្រកួត។ នាងថា វាជារឿងគួរឱ្យសោកស្ដាយដែលទស្សនិកជនមិនអាចឃើញកីឡាករល្អបំផុតក្នុងពិភពលោកទាត់ នៅក្នុងការប្រកួតពេញ ៩០នាទីពេញ ហើយរឿងនេះ Georgina បានដាក់កំហុសទៅលើគ្រូបង្វឹកដោយប្រយោល ព្រោះគាត់ជាអ្នកសម្រេចចិត្តមិនអនុញ្ញាតឱ្យ Ronaldo លេងពេញនាទី។

ទោះជាយ៉ាងណា មហាជនមួយចំនួនបានគាំទ្រចំពោះអវត្តមានរបស់ CR7 ព្រោះគេជឿថា ពិភពលោកនឹងមើលឃើញសមត្ថភាពកីឡាករព័រទុយហ្គាល់ផ្សេងទៀត ដែលពួកគេទាំងនោះសុទ្ធសឹងពូកែមិនចាញ់ Ronaldo ឡើយ ខណៈថ្មីៗនេះ កំពូលខ្សែប្រយុទ្ធ Ronaldo បានជាប់ឈ្មោះក្នុងជម្រើសកីឡាករ១១នាក់ ដែលលេងអន់បំផុតក្នុងវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup 2022 (មានវីដេអូ)
ចុចអាន៖ មិត្តស្រី Ronaldo មានជីវិតលំបាកខ្លាំង ទម្រាំតែល្បីល្បាញដូចថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


