ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដឹកនាំដោយ ឧត្តមសេនីយ៍ Supathat Narindarabhakdi អគ្គនាយក TMAC ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីថៃ អំពីចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្នុងនោះការងារបោសសម្អាតមីន គឺជាកិច្ចការចាំបាច់មួយ ហើយអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការងារបោសសម្អាតមីននេះ។

អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដែលកិច្ចការនេះ អាជ្ញាធរមីននឹងត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព(NPMEC) និងអង្គភាពស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

លោក បានបន្តលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែបានដាក់ចេញនូវទស្សនវិស័យដូចគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ពីទឹកដីរៀងៗខ្លួន ដែលកម្ពុជាប្រកាសនឹងអស់មីនឆ្នាំ២០២៥ និងថៃប្រកាសនឹងអស់មីនឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញបំណងក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការងារបោសសម្អាតមីន និងកិច្ចការសង្គ្រោះជនពិការដោយសារមីន ផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


