KPT+
មកស្គាល់ប្រចៀវសដ៏គួរឲ្យស្រលាញ់មួយប្រភេទ ស្ថិតនៅប៉ែកខាងលិចនៃ ប៉ាណាម៉ា
ប្រចៀវស Honduran បច្ចុប្បន្នត្រូវចុះបញ្ជី IUCN ដោយកំពុងរងការគំរាមកំហែង បាត់បង់ចំនួននិងជម្រកព្រោះមនុស្សវាតទីខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។ ប្រចៀវសជាសត្វកម្រជិតផុតពូជ ដ៏គួរឲ្យស្រលាញ់បំផុត ថ្ងៃនេះយើងនឹងមកស្គាល់ពីវាកាន់តែច្បាស់ជាងមុនតាមរយៈព័ត៌មានខាងក្រោម៖
១. ដើម Heliconia គឺជាសំបុករបស់ប្រចៀវស
វាប្រើធ្មេញកាត់ស្លឹកនោះទៅជារាងអក្សរ V សំយ៉ុងចុះមកក្រោម ទំហំល្មមប្រជៀវ ១៥ក្បាលនៅ។

២. ជឿជាក់លើជម្រកខ្លាំង
ទោះបីជាអ្នកលូកដៃចាប់វា ក៏ប្រចៀវតូចច្រឡឹងនេះមិនហោះចេញដែរ ព្រោះវាជឿជាក់លើសុវត្ថិភាពនៃជម្រកវាខ្លាំង។

៣. ប្រចៀវពណ៌សពឹងផ្អែកលើអេកូឡូស៊ីដើម្បីរុករកនៅពេលយប់ និងមានមធ្យោបាយទំនាក់ទំនងផ្សេងៗទៀត
ពួកវាមានទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈការប៉ះ និងមធ្យោបាយមើលឃើញតាមភ្នែក។
៤. មានប្រព័ន្ធការពារកាំរស្មីយូ
ភ្នាសខ្មៅក្រាស់ដែលគ្របលើលលាដ៍ក្បាលរបស់វា អាចការពារឥទ្ធិពលនៃពន្លឺអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យយ៉ាងមានប្រសិទ្ធិភាព។
៥. វាចូលចិត្តផ្លែ Ficus colubrinae
តម្រូវការរបស់វាគឺ ផ្លែ Ficus colubrinae ត្រូវតែមានគុណភាពខ្ពស់និងមានច្រើនជាចង្កោម។
៦. មានសត្វឈ្មោលតែមួយទេ ជាមេគ្រួសារ
មួយជម្រកមានសត្វឈ្មោលមួយ និងសត្វញីយ៉ាងតិច ៦ក្បាល អំឡុងពេលរដូវបន្តពូជ សត្វឈ្មោលនឹងរួមភេទជាមួយសត្វញីទាំងអស់នៅក្នុងសំបុក។
៧. វាមានទំហំតូចខ្លាំង
បូករួមទាំងប្រវែងស្លាប ប្រជៀវសមានទំហំមិនដល់ ១០សង់ទីម៉ែត្រផង។

៨. គ្មានកន្ទុយ
សត្វប្រចៀវផ្សេងៗប្រើកន្ទុយរបស់ពួកគេសម្រាប់ហោះចេញ និងផ្តល់កម្លាំងបន្ថែម។

៩. ប្រចៀវសប្រហែលជាគួរឲ្យស្រលាញ់ ប៉ុន្តែអ្នកមិនគួរចិញ្ចឹមវានោះទេ
អ្នកនឹងធ្វើឲ្យវាឈឺ ទោះបីជាខំធ្វើទីជម្រកនិងអាហារគ្រប់គ្រាន់ក៏ដោយ។
១០. ផ្ទុយស្រឡះពីប្រចៀវដែលយើងធ្លាប់ស្គាល់
វាមិនរស់នៅក្នុងរូងភ្នំ មិនមានពណ៌ក្រម៉ៅ ថែមទាំងតូចនិងមានពណ៌ភ្លឺទៀតផង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សត្វព្រៃ៣ប្រភេទ បានផុតពូជពីប្រទេសកម្ពុជា
ចុចអាន៖ សត្វទោចថ្ពាល់ពណ៌លឿង Jahoo ដែលកំពុងជិតផុតពូជលើពិភពលោក សម្បូរនៅខេត្តមណ្ឌលគិរី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ