ព័ត៌មានជាតិ
សត្វព្រៃ៣ប្រភេទ បានផុតពូជពីប្រទេសកម្ពុជា
ជារឿងគួរឱ្យសោកស្តាយមួយដែលប្រទេសកម្ពុជាបានបាត់បង់នូវវត្តមានសត្វព្រៃ ៣ ប្រភេទដែលជាសត្វកម្រ ហើយត្រូវបានគេសង្ស័យថា សត្វព្រៃមួយចំនួនដែលបានផុតពូជនេះ បណ្តាលមកពីការលបដាក់អន្ទាក់ និងបរបាញ់ខុសច្បាប់។សត្វព្រៃ ៣ ប្រភេទនេះ គឺរួមមាន សត្វរមាស សត្វគោព្រៃ និងសត្វខ្លាធំ។
រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានលើកឡើងថា សត្វរមាស ជាសត្វកម្រនៅលើពិភពលោក ប៉ុន្តែ ភាគច្រើនសម្បូរនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅប្រទេសឥណ្ឌា និង ចិន។ កម្ពុជា ក៏ធ្លាប់ជាប្រទេសសម្បូររមាសដូចគ្នានៅក្នុងសម័យបុរាណ ប៉ុន្តែក្នុងកំលុងឆ្នាំ១៩៣០ គេមិនបានឃើញមានវត្តមានសត្វរមាសនៅប្រទេសកម្ពុជាទៀតឡើយ។ កម្ពុជា ត្រូវបានសន្មតដោយអ្នកជំនាញថា បាត់បង់សត្វរមាសតាំងពីពេលនោះមក។

ចំពោះសត្វគោព្រៃ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជាវិញ ត្រូវបានគេឃើញលើកចុងក្រោយក្នុងឆ្នាំ១៩៨៨។ តាំងពីពេលនោះមកដល់បច្ចុប្បន្នគេមិនបានឃើញមានវត្តមានគោព្រៃនៅប្រទេសកម្ពុជាទៀតឡើយ។

ចំណែកសត្វខ្លាធំ ជាសត្វមានអំណាច និងកាចសាហាវផងនោះ ក៏លែងមានវត្តមាននៅកម្ពុជាដូចគ្នា។ គេឃើញសត្វខ្លាធំនេះលើកចុងក្រោយនៅឆ្នាំ២០០៧។ បន្ទាប់ពីបាត់វត្តមានរយៈពេល ១៥ ឆ្នាំមក សត្វខ្លាធំ ត្រូវបានអ្នកជំនាញគិតថាបានផុតពូជបាត់ទៅហើយ ដោយមូលហេតុប្រហែលមកពីការលបដាក់អន្ទាក់ក្នុងព្រៃ។ ទន្ទឹមនឹងបញ្ហានេះ ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធបានព្យាយាមខ្នះខ្នែងការពារជីវិតសត្វព្រៃបន្ថែមទៀតតាមរយៈការអភិរក្ស ការចាត់វិធានការច្បាប់ និងការដោះអន្ទាក់នៅក្នុងព្រៃ និងផ្តល់សុវត្ថិភាពដល់សត្វព្រៃផងដែរ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការពាក់ព័ន្ធ ដែលមានតួនាទីអភិរក្សសត្វព្រៃក៏បានធ្វើការអំពាវនាវដល់សាធារណជនបញ្ឈប់ការបរបាញ់សត្វព្រៃ ជួញដូរ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ ព្រមទាំងជួយអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាទៀតផង។ យ៉ាងណាមិញ ទោះបីកម្ពុជា បានផុតពូជនូវប្រភេទសត្វដ៏កម្រទាំងបីនេះ ប៉ុន្តែកម្ពុជាក៏បានរកឃើញនូវសត្វប្រភេទថ្មីនៅភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី និងព្យាយាមអភិរក្សឱ្យបានគង់វង្សផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


