សុខភាព
នឹកស្មានមិនដល់ថា ពងត្រី Caviar តម្លៃថ្លៃកប់ពពកផ្ដល់អត្ថប្រយោជន៍ច្រើនម្លឹងសោះ
ពងត្រី Caviar ពណ៌ខ្មៅដែលយើងតែងតែឃើញក្នុងបញ្ជីម្ហូបថ្លៃៗមានតម្លៃរាប់ពាន់ដុល្លារនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទាំងព្រមតែម្ដង។ ដោយសារតែមានពណ៌ខ្មៅ និងសភាពខ្មៅរលោង ធ្វើឲ្យពងត្រី Caviar ប្រៀបបាននឹងគុជខ្មៅ ដែលផ្ដល់អត្ថប្រយោជន៍ដូចជា៖

១. សម្បូរថាមពល
ពងត្រី Caviar គឺជាប្រភពដ៏ល្អបំផុតដែលផ្ទុក វីតាមីន B12 អាស៉ីតDHA និង EPA។ ក្រៅពីនេះវាថែមទាំងផ្ដល់នូវសារធាតុ សេលេញ៉ូម ជាតិដែក សូដ្យូម វីតាមីននិងជាតិរ៉ែច្រើនទៀត។
២. រក្សាសម្រស់ឲ្យក្មេងជាងវ័យ
ដោយភាពសម្បូរអាស៉ីតអូមេហ្គាបី Caviar ត្រូវគេចាត់ទុកថាមានប្រយោជន៍ដល់ស្បែក។ ចំណែកឯប្រូតេអ៉ីន Adiponectin ដែលមានក្នុងពងត្រីគឺជា ម៉ូលេគុលជំនួយស្បែកឲ្យឆាប់ជារបួស ប្រឆាំងការរលាក និងបង្កើនខូឡាជែនផងដែរ។ អ្វីកាន់តែពិសេសនោះគឺ DHA ក្នុងពងត្រីមានសមត្ថភាពជំនួយខ្ពស់ទៅលើភាពជ្រីវជ្រួញ ស្នាមអុជខ្មៅដែលជាសញ្ញានៃភាពចាស់។

៣. ជំនួយខួរក្បាល និងសុខភាពផ្លូវចិត្ត
សារធាតុ EPA ជួយឲ្យអារម្មណ៍នឹងនរ និង DHA ជួយរក្សារចនាសម្ព័ន្ធនៃខួរក្បាល។ ខណៈអាស៉ីតអូមេហ្គាបីក្នុងពងត្រីក៏អាចជួយលើបញ្ហាទាំងពីរនេះដូចគ្នា។
៤. ទ្រទ្រង់សុខភាពបេះដូង
អាស៉ីតអូមេហ្គាបីដដែលនេះ ជួយកាត់បន្ថយសម្ពាធឈាម សម្ពាធបេះដូង រក្សាកម្រិតកូលេស្តេរ៉ុលក្នុងឈាម និងទប់ស្កាត់ការប្រមូលផ្តុំប្លាកែតកុំឲ្យកកឈាម។
៥. ជំនួយសុខភាពបន្តពូជបុរស
ការញ៉ាំអាហារសម្បូរអូមេហ្គាបីច្រើនអាចធ្វើអោយមេជីវិតឈ្មោល មានរចនាសម្ព័ន រូបរាងប្រសើរជាងមុន និងរាវងាយស្រួលភ្ជាប់ទៅនឹងស៊ុត។
៦. ជួយពង្រឹងប្រព័ន្ធផ្ស៉ាំ
អូមេហ្គាបីជួយកាត់បន្ថយការរលាក និងស្ដារមុខងាររបាំងនៃស្បែក ពោះវៀន និងសួតរបស់អ្នក មិនតែប៉ុណ្ណោះវាអាចជួសជុលកោសិកាឈាមសខូចដែលមាននាទីប្រឆាំងនឹងជំងឺទូទៅទៀតផង។

សរុបមកពងត្រី Caviar មានរសជាតិឆ្ងាញ់ សំបូរសារជាតិចិញ្ចឹមជាច្រើនដូចជា អូមេហ្គាបី វីតាមីន និងជាតិរ៉ែផ្សេងៗដូចរៀបរាប់ខាងលើ ទោះបីជាញ៉ាំតែបន្តិចក៏ដោយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន
ចុចអាន៖ វត្ថុធាតុដើមចម្លែកៗ ៩ ប្រភេទ ប្រើសម្រាប់ផ្សំធ្វើជាទឹកអប់ ឲ្យម៉ាក់យីហោល្បីៗ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ