ព័ត៌មានអន្ដរជាតិ
ប៉ូលិសរឹបអូសលុយសុទ្ធ ១.៦៨ លានដុល្លារ រឿងពុករលួយម្ចាស់ផ្ទះ World Cup នៅកាតា របស់លោកស្រី Eva Kaili (មានវីដេអូ)
ប៉ូលិសរឹបអូសបានសាច់ប្រាក់ ១.៦៨ លានដុល្លារ អំឡុងការស៊ើបអង្កេតករណីពុករលួយរបស់សភាអឺរ៉ុបលើផ្ទះលោកស្រី Eva Kaili ជុំវិញការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ។

ការរឹបអូសនេះបានកើតឡើង បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនអនុប្រធានសភាអឺរ៉ុបរូបនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅប្រទេសប៊ែលហ្ស៊ិក លើបទចោទប្រកាន់ពុករលួយ និងលាងលុយកង្វក់ ក៏ដូចជាបានផ្តល់សំណូកដល់អ្នកនយោបាយ EU ឲ្យកាតាធ្វើជាម្ចាស់ផ្ទះ World Cup ខណៈកាលពីពេលថ្មីៗនេះសមាជិកសភាអឺរ៉ុបក៏បានបោះឆ្នោតគាំទ្រយ៉ាងលើសលុបក្នុងការដកលោកស្រីចេញពីតំណែងផងដែរ ។
ការិយាល័យប្រឆាំងអំពើពុករលួយកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសសហព័ន្ធ (PJF) របស់ប្រទេសបែលហ្ស៊ិកបានសង្ស័យថា “ប្រទេសឈូងសមុទ្រមួយនេះបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ឬអំណាចសំខាន់ៗផ្សេងៗទៀតដល់ភាគីទី ៣ ដែលមានឥទ្ធិពលលើសមាជិកសភាអឺរ៉ុប ហើយក្រោយមកប៉ូលិសបានរឹបអូសប្រាក់ជាង ១.៦៨ លានដុល្លារ ព្រមទាំងឧបករណ៍កុំព្យូទ័រ និងទូរសព្ទដៃផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេធាវីរបស់លោកស្រីគឺលោក Michalis Dimitrakopoulos ក្នុងអំឡុងបទសម្ភាសនៅការិយាល័យរបស់លោកនៅទីក្រុង Athens ប្រទេសក្រិកបាននិយាយធានាថា “លោកស្រី Kaili មិនមានទំនាក់ទំនងជាមួយលុយដែលបានរកឃើញនៅផ្ទះរបស់លោកស្រីនោះទេ ។ លោកស្រីមិនដឹងអំពីអត្ថិភាពនៃប្រាក់នេះឡើយ” ។
ស្របពេលជាមួយគ្នាននេះ លោកមេធាវីបានអះអាងសារជាថ្មីថា កូនក្តីរបស់លោកគឺ “គ្មានកំហុស” នោះទេ ជាពិសេសការរកឃើញកាបូបដែលផ្ទុកទៅដោយលុយ ១.៦៨ លានដុល្លារក្នុងផ្ទះល្វែងរបស់លោកស្រីនៅទីក្រុងប្រ៊ុចសែល ។

គួរបញ្ជាក់ថា លោកស្រី Kaili ជាអ្នកនយោបាយក្រិក និងជាអនុប្រធានម្នាក់ក្នុងចំណោម ១៤ នាក់នៅក្នុងសភាអឺរ៉ុប ស្ថិតក្នុងចំណោមមនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីចុងសប្តាហ៍ ជុំវិញរឿងអាស្រូវដែលបានបង្កឲ្យមានកំហឹងនៅទីក្រុងប្រ៊ុចសែល និងហានិភ័យធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសហភាពអឺរ៉ុបនៅទូទាំងពិភពលោក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Le Soir
ចុចអាន ៖ តើ World Cup ឆ្នាំនេះអាចជាន់ដានចាស់ដូច ២០១៨ ដែរឬទេ បារាំង ជាអ្នកលើកពាន?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


