ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយប្រើកម្លាំង
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ទូរទស្សន៍បារាំង TF1 ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកឧបទ្វីបគ្រីមៀពីប្រទេសរុស្ស៊ីមកវិញដោយប្រើកម្លាំង ។

លោកប្រធានាធិបតីបានអះអាងថា “ការដណ្តើមយកមកវិញ” នៃឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនបានចាប់ផ្តើមរួចហើយ ហើយលោកអាចនឹងចុះទៅឧបទ្វីបដែលត្រូវបានដកហូតដោយរុស្ស៊ី នៅដើមឆ្នាំ ២០២៣ ។
នៅពេលសួរអំពីផែនការរបស់ទីក្រុងកៀវសម្រាប់ឧបទ្វីបមួយនេះ, លោក Zelensky បាននិយាយថា “ទោះប្រតិបត្តិការនេះមិនទាន់បានចាប់ផ្តើមនៅឡើយ ប៉ុន្តែអ្នកច្បាស់ជានឹងដឹងអំពីវា នៅពេលដែលវាដំណើរការ” ។

លោក Zelensky បានប្រាប់ TF1 បន្ថែមទៀតថា “ការដណ្តើមយកមកវិញនូវឧបទ្វីបគ្រីមៀបានចាប់ផ្តើមនៅក្នុងចិត្តគំនិតរបស់ប្រជាជនអ៊ុយក្រែនរួចហើយ ហើយវាពិតជាសំខាន់ណាស់សម្រាប់ទឹកដីមួយនេះ” ។
យោងតាមលោក Zelensky បានឲ្យដឹងថា វាមិនគ្រប់គ្រាន់ទេសម្រាប់ទីក្រុងកៀវដែលគ្រាន់តែបញ្ជាក់ម្តងហើយម្តងទៀតថា ឧបទ្វីបមួយនេះគឺជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន ។ លោកបាននិយាយថា អ៊ុយក្រែននឹងត្រៀមខ្លួនដើម្បីដណ្តើមយកវាមកវិញដោយប្រើកម្លាំង ហើយរុស្ស៊ីនឹងពិបាកក្នុងការចុះចាញ់វាណាស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក ពូទីន ចុះទៅទីស្នាក់ការកណ្ដាលសម្រាប់ប្រតិបត្តិការយោធាពិសេស នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


