ព័ត៌មានជាតិ
សម្ដេចតេជោដាស់តឿនឲ្យថៅកែអាជីវកម្មដឹកជញ្ជូនប្រើផ្លូវល្បឿនលឿនដើម្បីផលចំណេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២២ ខែធ្នូនេះបានអំពាវនាវឲ្យម្ចាស់អាជីវកម្មដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីផលចំណេញប្រេងឥន្ធនៈ និងសង្វាកផ្គត់ផ្គង់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងនៅក្នុងពិធីបើកឲ្យប្រើប្រាស់ផ្លូវពីរខ្សែជាង ៤៣ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុថា «ខ្ញុំសង្កេតឃើញថា មិនទាន់មានឡានដឹកទំនិញលើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរតែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់»។
សម្ដេចតេជោអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មដែលមានរថយន្តច្រើនក្នុងការដឹកជញ្ជូនប្រើផ្លូវល្បឿនលឿនទទួលផលចំណេញខាងផ្នែកសេដ្ឋកិច្ចជាងផ្លូវធម្មតា ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ