សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ បដិសេធ និងថ្កោលទោសចំពោះការចុះផ្សាយរបស់ផេកហ្វេកប៊ុក IMan-KH ដែលធ្វើឲ្យប៉ះពាល់កិត្តិយសកងកម្លាំងនគរបាលជាតិ
បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេកប៊ុកឈ្មោះ IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមួលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយចៀសវៀងមានការភ័ណច្រឡំពីសាធារណៈជន។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ទាំងបំពានមកលើកងម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀនទៀតផង។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់បន្ថែមថា ១- សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។
២- ការដុតបំផ្លាញសារធាតុញៀន ត្រូវបានអនុវត្តទៅតាមនីតិវិធីដោយមានសេចក្តីសម្រេច សាលក្រម សាលដីកា របស់តុលាការ និងមានក្រុមងារមកពីអជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមានព្ររាជអាជ្ញារាជាធានី-ខេត្ត ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះមុនពេលដុតបំផ្លាញត្រូវមានគណៈកម្មការចម្រុះត្រួតពិនិត្យការដឹកជញ្ជូន និងការដុតបំផ្លាញយ៉ាងហ្មត់ចត់រហូតដល់ចប់សព្ធគ្រប់ ដោយគ្មានជនណាម្នាក់អាចលួចលាក់យកគ្រឿងញៀនទាំងនោះបានឡើយ។ ការដុតបំផ្លាញសារធាតុញៀន ត្រូបានអនុវត្តរៀងរាល់ឆ្នាំក្នុងពិធីប្រារព្ធទិវាអន្តជាតិប្រឆាំងគ្រឿងញៀន ដោយបានធ្វើការផ្សព្ធផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ប្រព័ន្ធព័ត៌មានទៀតផង។

៣- ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដកា់ខ្ពស់ក្នុងការគ្រប់គ្រង ដឹកនាំនគរបាលជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ លើកសរសើរជូនរង្វាន់ចំពោះបុគ្គលមានស្នាដៃ និងដាក់ទោសចំពោះមន្ត្រីអសកម្ម ល្មើសវិន័យ និងល្មើសច្បាប់ ដោយមិនទុកឲ្យមន្ត្រីណាម្នាក់ប្រព្រឹត្តល្មើសច្បាប់បានឡើយ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ និងតម្រូវឲ្យបុគ្គលរូបនេះ ធ្វើការសុំទោសជាសាធារៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា កាលពីពាលថ្មីៗនេះ ហ្វេកប៊ុកផេកឈ្មោះ IMan-KH របស់ឈ្មោះ នី ណាក់ បានបង្ហោះផ្សព្វផ្សាយព័ត៌មានថា «ឧបព្រះឥន្ទ្រ ចង់ធ្វើតេស្តជាតិថ្នាំញៀនលើបុគ្គលិកអប់រំ និងសិស្ស។ ខ្ញុំយល់ថា ព្រះឥន្ទ្ររង គួរធ្វើតេស្តមុនគេ គឺប៉ូលីសទាហាន និងកងអង្គរក្ស ព្រោះគ្រឿងញៀនចាប់បានឃើញដុតតែសំបកធុង កេស និងដុតម្សៅមី ឬដុតគ្រាប់ថ្នាំពេទ្យហួសដឺឡេ ឬដុតដុំសាច់ជូរ។ នី ណាក់ ធ្លាប់ជាប់គុក នៅជាមួយចោរ រាប់ពាន់នាក់១៨ខែ។ ខ្ញុំទទួលដំណឹងពីអ្នកទោសដែលជាចោរ និងជនញៀនថ្នាំ។ ចោរនិយាយគ្រប់មាត់ថា ចោរដែលសាហាវជាងគេគឺប៉ូលីស។ មអ៊ីវ៉ាន់ ធំជាងគេគឺប៉ូលីស មិនមែនឧក្រិដ្ឋជនជួញដូរថ្នាំញៀនឡើយ។ ថ្នាំញៀន ចាប់បានគឺជាលុយដ៏ច្រើនលានដុល្លារ ពុំមានមន្ត្រីណាឆ្កួតយកវាទៅដុតចោលឡើយ ក្រៅពីការប្រើកូនខ្លាឬមនុស្សផ្សេងទៀតបញ្ចេញវាទៅវិញ។ បើអ្នកណាហ៊ានក្បត់ប៉ូលីស គឺចាប់ញាត់គុកវិញឬសម្លាប់ចោលក្រៅច្បាប់ បំបិទព័ត៌មាន»៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


