Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបំភ្លឺ ករណីគនីហ្វេសប៊ុក ផៃ អញ្ជលី ដាក់ពាក្យប្ដឹងរឿងឆបោកតាមបណ្ដាញសង្គម

បានផុស

នៅ

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤​នេះថា គណនីហ្វេសប៊ុកមួយឈ្មោះ «ផៃ អញ្ជលី» បានបង្ហោះសារថាខ្លួនជាជនរងគ្រោះដោយសារការឆបោកតាមបណ្ដាញសង្គម និងបានដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធ Online រួចរាល់ហើយ ដោយស្នើឱ្យសមត្ថកិច្ច​ស្រាវជ្រាវរកមុខក្រុមឆបោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺថា រាល់ការដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធ​អនឡាញរបស់ប្រជាពលរដ្ឋដែលពុំមានលក្ខណៈគ្រប់គ្រាន់ ដែលអាច បម្រើដល់ការអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ក្រុមការងារតែងតែធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទជនរងគ្រោះ ដើម្បីឲ្យធ្វើការកែសម្រួល និងបំពេញឲ្យគ្រប់លក្ខខណ្ឌ ប៉ុន្តែដើមបណ្ដឹងដែលជារងគ្រោះមួយចំនួន មិនបានសហការជាមួយសមត្ថកិច្ចពេញលេញនោះទេ។

ជាក់ស្តែងថ្មីៗនេះ ក្រុមការងារ Hotline Scam 24/7 បានព្យាយាមទំនាក់ទំនងទៅកាន់ជនរងគ្រោះ ឈ្មោះ ផៃ អញ្ជលី តាមរយៈលេខទូរស័ព្ទដែលបានដាក់ក្នុងពាក្យបណ្ដឹងជាច្រើនលើកច្រើនសារ ដើម្បីចូលរួមសហការ កែសម្រួលពាក្យបណ្ដឹងរបស់ខ្លួន ដែលមិនមានលក្ខណៈគ្រប់គ្រាន់ និងបំភ្លឺចំពោះអង្គហេតុដែលបានកើតឡើងឲ្យច្បាស់លាស់ចំពោះសមត្ថកិច្ច ប៉ុន្តែបុគ្គលខាងលើមិនព្រមសហការ និងបានប្រើពាក្យសម្ដីមិនសមរម្យ ព្រមទាំងបានបង្ហោះសាររិះ​គន់​សមត្ថកិច្ចថែមទៀតផង។

សមត្ថកិច្ចក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឲ្យម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ “ផៃ អញ្ជលី” លុបចោលនូវការបង្ហោះផ្សព្វផ្សាយខ្លឹមសារ ដែលបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ទន្ទឹមនឹងនេះ សូមស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផៃ អញ្ជលី ចូលរួមបំភ្លឺជាមួយសមត្ថកិច្ចនៅការិយាល័យក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងការងារជាកំហិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម