Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ក្តៅស្លឹកត្រចៀក ចំពោះដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅ​ ​វ៉ាស៊ីនតោន (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី​ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​​របស់​លោក Volodymyr Zelensky ទៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​ចោទ​អាមេរិក​ថា ​កំពុង​ប្រយុទ្ធ​នឹង​សង្រ្គាម​ដោយ​ប្រយោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Volodymyr Zelensky ជាមួយលោក Joe Biden នៅទីក្រុង វ៉ាស៊ីនតោន

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៨៥ពានលាន់ដុល្លារទៅឲ្យអ៊ុយក្រែនអ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ផងដែរ។

ក្នុង​សុន្ទរកថា​​ទៅ​កាន់​សមាជិក​សភា​អាមេរិក លោក Zelensky បាន​ស្វាគមន៍​ជំនួយ​នេះ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក បាននិយាយថា “សកម្មភាពបង្កហេតុ” ទាំងនេះ នឹងនាំឲ្យមានការកើនឡើងភាពតានតឹងជាមួយផលវិបាកធ្ងន់ធ្ងរ។

លោក Zelensky ថ្លែងក្នុងសភាអាមេរិក

លោក Anatoly Antonov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ទីក្រុងមូស្គូកំពុងព្យាយាមអំពាវនាវឲ្យមានសុភវិនិច្ឆ័យនៅគ្រប់កម្រិតទាំងអស់ ប៉ុន្តែការនិយាយអំពីការផ្តល់ប្រព័ន្ធមីស៊ីល Patriot ដល់ទីក្រុង កៀវ គឺ ពិតជារំខានខ្លាំងណាស់។

មីស៊ីល Patriot មានសមត្ថភាព ប្រសិទ្ធភាព និងមានតម្លៃថ្លៃ។ សេតវិមាននិយាយថា ពួកគេនឹងជួយការពារជនជាតិអ៊ុយក្រែនប្រឆាំងនឹង ការវាយប្រហារដ៏ព្រៃផ្សៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានត្អូញត្អែរថា គ្មានការអំពាវនាវរកសន្តិភាពណាមួយនោះទេ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ពណ៌នាថា នេះជាព័ស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov

លោក Peskov បន្ថែមថា ការផ្តល់មីស៊ីល Patriot នឹងមិនរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសឡើយ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយដែរថា “កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទាំងអ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនមែនកំពុងស្វែងរកសន្តិភាពនោះទេ។ ពួកគេគ្រាន់តែមានបំណងបន្តការប្រយុទ្ធគ្នាប៉ុណ្ណោះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តើលោក Zelensky និយាយអ្វីខ្លះទៅកាន់សភាអាមេរិក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម