កីឡា
វីដេអូមួយ បង្ហាញ កីឡាករអាហ្សង់ទីន ប៊ិះទាក់ខ្សែភ្លើងធ្លាក់ពីឡាន ពេលហែពានថ្ងៃមុន
វីដេអូមួយដែលទើបបញ្ចេញ បានបង្ហាញពីកីឡាករ Lionel Messi និងមិត្តរួមក្រុមរបស់គាត់ ប៊ិះនឹងទាក់ខ្សែភ្លើង ធ្លាក់ពីលើឡានក្រុង បន្ទាប់ពីវិលត្រឡប់ទៅកាន់ប្រទេសអាហ្សង់ទីនវិញ ដើម្បីអបអរជ័យជម្នះជើងឯក World Cup លើបារាំង កាលពីសប្តាហ៍មុន។

វីដេអូបង្ហាញពី Messi និងមិត្តរួមក្រុម៤នាក់រួមទាំង Leandro Paredes និង Angel Di Maria ផងដែរត្រូវឱនក្រោមខ្សែភ្លើង ខណៈឡានបើកយឺតៗ ឆ្លងកាត់អ្នកគាំទ្ររាប់លាននាក់។

អ្នកគាំទ្របានតម្រង់ជួរតាមផ្លូវទាំងកណ្តាលអធ្រាត្រ ដើម្បីមើលក្រុមបាល់ទាត់អាហ្សង់ទីនដែលទទួលបានជ័យជម្នះ ខណៈពួកគេធ្វើដំណើរឆ្លងកាត់ទីក្រុង ប៊ុយណូស៊ែ តាមឡានក្រុងបើកចំហ។

វីដេអូនេះ បង្ហាញខ្សែបម្រើ Rodrigo de Paul របស់ក្លិប Atletico Madrid ប្រទះឃើញខ្សែកាបនៅនាទីចុងក្រោយ ហើយបានប្រាប់មិត្តរួមក្រុមឲ្យឱនចុះ។

កីឡាករ Leandro Paredes អង្គុយនៅកៀនឡានក្រុង ប៉ុន្តែអាចរក្សាលំនឹងបាន។ យ៉ាងណាក៏ដោយ មួករបស់គាត់ ត្រូវខ្សែភ្លើងទាក់ឲ្យជ្រុះ។

ចង់ដឹងថាតើវីដេអូនោះយ៉ាងណា តោះទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Van Vann
ប្រភព៖ Daily Mail
ចុចអាន៖ គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


