កីឡា
គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ
តាមពិត ស្ត្រីដែលត្រូវបានគេមើលឃើញរត់ទៅឱបកីឡាករ Lionel Messi ទាំងរំជើបរំជួល ក្រោយការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ មិនមែនជាម្តាយរបស់គាត់នោះទេ។ ស្រ្តីរូបនេះគឺជាចុងភៅឈ្មោះ Antonia Farias។

មានការចោទសួរសំណួរជាច្រើន ថាតើនារីអាថ៌កំបាំងរូបនោះជានរណា ដោយអ្នកខ្លះជឿថា គាត់គឺជាសមាជិកគ្រួសាររបស់ Messi។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងរដ្ឋអាហ្សង់ទីនបានបង្ហាញថា គាត់គឺជាបុគ្គលិកនៃក្រុមជម្រើសជាតិ។

វីដេអូឃ្លីបបានបង្ហាញឲ្យឃើញ លោកស្រី Farias ពាក់អាវអាហ្សង់ទីនរត់ទៅរក Messi ដើម្បីអបអរ ក្រោយការប្រកួត បន្ទាប់ពីអាហ្សង់ទីនយកឈ្នះបារាំងដោយបាល់ប៉េណាល់ទី។

គាត់គឺជាផ្នែកនៃក្រុមជម្រើសជាតិអំឡុងការប្រកួតពានរង្វាន់ COPA America និង Finalissma កាលពីឆ្នាំមុននៅពហុកីឡដ្ឋាន Wembley ហើយបានធ្វើដំណើរទៅធ្វើម្ហូបឲ្យក្រុមជម្រើសជាតិនៅប្រទេសកាតា សម្រាប់ការប្រកួត World Cup។ កាលពីបួនឆ្នាំមុន គាត់ក៏ធ្វើដំណើរទៅប្រទេសរុស្ស៊ី ផងដែរ។

មេចុងភៅរូបនេះ ត្រូវបានគេនិយាយថា ជាមនុស្សដែលក្រុមអាហ្សង់ទីន ស្រឡាញ់ជាទីបំផុត ដោយសារតែជំនាញធ្វើម្ហូប និងអាកប្បកិរិយារបស់គាត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


