ជីវិតកម្សាន្ដ
សិល្បករតន្រ្តីបុរាណឯកទេសរនាដឯក បម្រើសិល្បៈជាង ៧០ ឆ្នាំ ទទួលមរណភាព
ដំណឹងដ៏ក្រៀមក្រំនិងសែនសោកស្តាយខណ:ដែលលោកព្រឹទ្ធាចារ្យ សូត ឱក វរសិល្បករតន្រ្តីបុរាណបានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធនៅភូមិអូរតានៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើតាមការឲ្យដឹងពីក្រុមព្រះសូរិយាបានបញ្ជាក់ថា ព្រឹទ្ធាចារ្យ សូត ឱក សិល្បករតន្រ្តីបុរាណឯកទេសរនាដឯកទទួលមរណភាពកាលពីនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២២ នៅវេលាម៉ោង៩និង១០នាទីយប់។
មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃលើតន្រ្តីបុរាណខ្មែរពិសេសវង់ភ្លេងពិណពាទ្យដែលកន្លងមកលោកតាធ្លាប់បង្ហាត់បង្រៀនសិស្សជំនាន់ក្រោយឱ្យចេះជំនាញខាងឧបករណ៍ភ្លេងពិណពាទ្យ មានដូចជារនាតឯក រនាតធុងនិងគងវង់ធំជាបន្តបន្ទាប់។


លោកព្រឹទ្ធាចារ្យបានបម្រើវិស័យសិល្បៈតន្រ្តីបុរាណ លើជំនាញឧបករណ៍រនាដនិងគងវង់ធំតាំងពីទសវត្ស ៥០ រហូតដល់បច្ចុប្បន្ន។ លោកព្រឹទ្ធាចារ្យ សូត ឱក បានបន្សល់ទុកនូវបទភ្លេងពិណពាទ្យជាច្រើនបានផ្សព្វផ្សាយតាមកម្មវិធីបទទាំងឡាយនៅទូទាំងប្រទេសតាំងពីទសវត្ស ៨០រហូតមកដល់សព្វថ្ងៃ។

ពិធីបុណ្យសពរបស់លោកតាបានប្រារព្ធឡើងដោយក្រុមគ្រួសារតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចរាល់អស់ហើយខណ:កម្មវិធីបុណ្យគម្រប់៧ថ្ងៃនិ ងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥និងថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០២២នាគេហដ្ឋានរបស់លោកតាក្នុងភូមិអូរតានៅឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន