កីឡា
កីឡាករបាល់ទាត់រូបណាខ្លះ អបអរបុណ្យណូអែល លើប្រព័ន្ធផ្សព្វផ្សាយ
ជាទូទៅឲ្យតែដល់ថ្ងៃ ២៥ ខែធ្នូ មនុស្សជាច្រើនតែងប្រារព្ធឬអបអរពិធីបុណ្យណូអែលជារៀងរាល់ឆ្នាំពុំដែលខានឡើយ។ជាក់ស្ដែងនៅក្នុងឆ្នាំនេះដែរ មានតារាបាល់ទាត់១៤រូប ដែលចែករំលែកការប្រារព្ធពិធីបុណ្យណូអែលលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។
ជាងនេះទៅទៀត តារាកំពូលៗជាច្រើននឹងអាចចំណាយពេលដ៏ស្ងប់ស្ងាត់នៅផ្ទះជាមួយក្រុមគ្រួសារ ខណៈដែលពួកគេរីករាយក្នុងថ្ងៃបុណ្យណូអែល ប៉ុន្តែថ្ងៃនោះអាចជាថ្ងៃដែលមមាញឹកជាងមុនសម្រាប់អ្នកលេងនៅ Premier League ដែលត្រៀមរៀបចំប្រតិទិនដ៏មមាញឹកមួយសប្តាហ៍ បន្ទាប់ពីការបញ្ចប់World Cup។
១ Kai Havertz

កីឡាកររូបនេះបានសរសេរខេបសិនថា សូមជូនពរអ្នក រីករាយបុណ្យណូអែលពីពួកយើងទាំងអស់គ្នា!
២ Chris Kamara

រីករាយថ្ងៃបុណ្យណូអែលដល់អ្នកទាំងអស់គ្នា សង្ឃឹមថាអ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកសុំ Happy Christmas x។
៣ Patson Daka

ពីផ្ទះរបស់យើងទៅអ្នក យើងសូមជូនពរឲ្យអ្នករីករាយថ្ងៃបុណ្យណូអែល។
៤ Mohamed Salah

កីឡាកររូបនេះសរសេរខេបសិនយ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅថារីករាយថ្ងៃបុណ្យណូអែល
៥ Erling Haaland

សូមជូនពរអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក រីករាយបុណ្យណូអែល!
៦ Jordan Henderson

សម្រាប់កីឡាករ Jordan Henderson បានសរសេរពាក្យយ៉ាងខ្លីដូចគ្នាថា Magical ដែលមានន័យថា វេទមន្ត។
៧ Robert Lewandowski

បុរសរូបនេះបានសរសេរជាភាសាបូឡូញផងអេស្ប៉ាញផង ដែលមាន័យថា ក្នុងឪកាសបុណ្យណូអែល សូមជូនពរឲ្យអ្នកមានពេលវេលាដ៏ស្រស់ស្អាតមិនអាចបំភ្លេចបានជាមួយគ្រួសាររបស់អ្នក ។ សូមជូនពរឲ្យអ្នកមានរដូវកាលមួយដែលពោរពេញដោយពន្លឺ ក្តីស្រលាញ់ និងសំណើចសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ រីករាយបុណ្យណូអែល។
៨ Frenkie de Jong និង Memphis Depay

រីករាយថ្ងៃបុណ្យណូអែលពី Barcelona
៩ Federico Valverde

ដឹងថាគេរង់ចាំរឿងនេះជារៀងរាល់ឆ្នាំ ប៉ុន្តែក្រោយវីដេអូដំបូងខ្ញុំដាក់របារខ្ពស់ណាស់! រីករាយថ្ងៃឈប់សំរាកទាំងអស់គ្នា
សុខភាពជាចំបង រីករាយថ្ងៃបុណ្យណូអែលទាំងអស់គ្នា!
១០ Jamal Musiala

រីករាយថ្ងៃបុណ្យណូអែល
១១ Matthijs de Ligt

រីករាយថ្ងៃបុណ្យណូអែល ពីពួកយើង!
១២ Dani Carvajal១២ Dani Carvajal

រីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា!
១៣ Karim Benzema

ដោយឡែកកីឡាករ Karim Benzema បានបង្ហោះរូបជាមួយលោក Florentino Perez នៅពីមុដើមណូអែល។
១៤ Borussia Dortmund

រីករាយថ្ងៃបុណ្យណូអែលទាំងអស់គ្នា!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


