ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសិស្សនិទ្ទេស A នៅខែកុម្ភៈ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងជួបសំណេះសំណាលព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់ នៅខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ថា គម្រោងជួបសិស្សនិទ្ទេស A លើកនេះ អាចនឹងត្រូវរៀបចំឡើងនៅក្នុងខែកុម្ភៈ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad ចែកជូនដល់សិស្សពូកែ។
សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវកុំឲ្យផ្ដោតតែនៅលើនិទ្ទេសល្អ សំខាន់គឺជាប់បាក់ឌុប រឿងនិទ្ទេសជារឿងមួយ មិនប្រាកដកថា អ្នកជាប់និទ្ទេស A ចូលទៅមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេ។ សម្ដេចក៏លើកទឹកចិត្តចំពោះសិស្សដែលធ្លាក់ក៏កុំបាក់ទឹកចិត្តរង់ចាំឆ្នាំក្រោយប្រឡងទៀត ហើយបន្តចូលរៀនបរិញ្ញាបត្ររង។

សូមជំរាបថា ការប្រឡងបាក់ឌុបបានរៀបចំឡើងនៅថ្ងៃទី ៥ ខែធ្នូ និងបានប្រកាសលទ្ធផលកាលពីថ្ងៃទី ២២ ខែធ្នូក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ត្រូវជា៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ កើនឡើងជាងឆ្នាំមុនដែលមានត្រឹមជាង៦៥%ប៉ុណ្ណោះ។
បេក្ខជនជាប់និទ្ទេសA ចំនួន ១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់ និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន៣១១៦៦នាក់និង និទ្ទេសEមានចំនួន៣២៤៥០នាក់៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


