ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី ដឹកនាំប្រជុំពន្លឿនការងារបោសសម្អាតមីន ជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោ កម្ពុជាគ្មានមីន ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏ផ្តោតសំខាន់ផងដែរ លើទីតាំងឈរជើង និងការពង្រាយកម្លាំងរបស់ប្រតិបត្តិករនីមួយៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដើម្បីផ្តល់លទ្ធភាពងាយស្រួលឱ្យអាជ្ញាធរមីន ធ្វើការចាត់ចែង និងរៀបចំផែនការឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រតិបត្តិករជាតិ-អន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលកន្លងមក តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ព្រមទាំងបានស្នើសុំឱ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ត្រូវបន្តការកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមគាំទ្រ និងពន្លឿនដល់ការងារបោសសម្អាតមីននៅកម្ពុជា។

ប្រតិបត្តិករទាំងអស់ បានធ្វើការតាំងចិត្ត និងដាក់ផែនការពង្រាយកម្លាំងបោសសម្អាតមីន ដែលនៅសល់ចំនួន ៦៧០ គីឡូម៉ែត្រក្រឡា ឱ្យបានទាន់ពេលវេលា និងសម្រេចតាមផែនការគ្រោងទុក ទាំងប្រើប្រាស់ទាំងធនធានមកពីដៃគូអភិវឌ្ឍន៍ និងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


