Connect with us

ជីវិតកម្សាន្ដ

មួយឈុត Aum ស្វាគមន៍រដូវរងា មហាជនសរសើរថាស្អាតដូចព្រះនាងម្ចាស់

បានផុស

នៅ

ម៉ូដ​សំលៀកបំពាក់​របស់តារាជួរមុខ Aum Patchrapa ស្លៀក​ចូលរួមកម្មវិធីចុងឆ្នាំជុំ​មិត្តភ័ក្ដិកាលពីពេលថ្មីនេះៗ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ជជែក​គ្នា​ពី​សម្រស់​នាង​ថា​ក្មេង​ល្ហក់ ​ខណៈ​ឈុត​នេះ​រឹត​តែ​ដូច​ព្រះ​នាង​ម្ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Aum Patchrapa បានបង្អួត​សម្រស់​របស់នាង ក្នុងកម្មវិធីជប់លៀងឆ្នាំថ្មីនៅវិមាន Madame Pang Nuanpan Lamsam ជាមួយ​នឹង​អាវ​ក្រៅ​ដ៏​ប្រណិតយីហោល្បី Priscilla Jacket ពណ៌ស ​គូជាមួយ​នឹង​សំពត់​សចំណែក​កាបូប​គឺ​មក​ពី​ប្រេនលំដាប់ Valentino។

ក្នុងពេលជាមួយគ្នានោះដែរ ទស្សនិកជនដែលជាអ្នកគាំទ្រ Aum បានលាន់មាត់សរសើរសម្រស់របស់នាងក្នុងវ័យ៤៤ឆ្នាំ ទោះមើលយ៉ាងណាក៏មិនជិនណាយ ហើយរឹតតែក្មេងជាងពីមុនថែមទៀត។

សូម​បញ្ជាក់​ដែរ​ថា​ Aum Patchrapa បាន​ចូលរួម​ក្នុង​ពិធី​ជប់​លាង​ចុង​ឆ្នាំ​ឯកជន​នៅ​ឯ​ផ្ទះ​របស់​សេដ្ឋិនី​ថៃ​ គឺ​លោកស្រី Nualphan Lamsam យ៉ាង​សប្បាយរីករាយ ​ហើយ​កម្មវិធី​ដ៏​អធិកអធម​នេះ​បាន​ប្រមូល​ផ្ដុំ​ដោយ​តារា​ជើង​ចាស់​ល្បីៗ​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់

ចុចអាន៖អ្នកលេងអ៊ីនធឺណិតវែកញែកព្រាត ក្រោយ Kwan វិលមកទ្រនំចាស់ប៉ុស្តិ៍លេខ ៧ វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម