ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ជួបទុក្ខធំ ខណៈអ្នកម្តាយជាទីស្រលាញ់ទទួលមរណភាព
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត សម្រាប់តារាចម្រៀងលោក សុះ ម៉ាច និងក្រុមគ្រួសារ ដោយសារតែអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាព ក្នុងអាយុ ៨៥ ឆ្នាំ ដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។

តារាជើងចាស់លោក សុះ ម៉ាច បានរៀបរាប់ទាំងអារម្មណ៍សោកសៅថា អ្នកម្តាយរបស់ខ្ញុំលាខ្ញុំរហូតហើយ។ ម្តាយខ្ញុំទៅជួបលោកឪពុក និងជីដូនជីតាញាតិការបស់គាត់ហើយ ម្តាយខ្ញុំផុតកម្មពៀរហើយ។ លោកបញ្ជាក់ថា ម្តាយរបស់លោកទទួលមរណភាព នៅជ្រោយចង្វារ កាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ជាថ្ងៃ ដែលលោកបែកម្តាយគ្មានថ្ងៃជួបគ្មានឮវាចាលោកទៀតឡើយ។

លោក សុះ ម៉ាច និយាយបន្តទៀតថា សូមអ្នកម្តាយទៅឱ្យស្ងប់ក្នុងឋានបរមសុគតិភពចុះ។ ជាតិក្រោយកូនសូមជួបអ្នកម្តាយ និងលោកឪពុកទៀត។ ដំណឹងនេះទុកដូចជាការជម្រាប និងនិមន្តគោរពអញ្ជើញដល់ញាតិមិត្តបងប្អូនផងដែរ។


តាមរយៈដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីមួយចំនួនធំ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏សោកសៅនេះ ជាមួយតារាចម្រៀងលោក សុះ ម៉ាច និងក្រុមគ្រួសារផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


