វប្បធម៌ ជំនឿ
ក្បួនតម្កល់វត្ថុស័ក្តិសិទ្ធិក្នុងគេហដ្ឋាន ពោរពេញដោយសិរីសួស្ដី
នៅតាមគេហដ្ឋានរបស់ប្រជាជនខ្មែរយើងភាគច្រើន តែងតែងមានវត្ថុស័ក្តិសិទ្ធិសម្រាប់តម្កល់ទុកគោរពបូជា មិនថាជាព្រះភូមិ ចេតិយ អដ្ឋិធាតុដូនតា ឬព្រះពុទ្ធរូបជាដើម។ ដូច្នេះដើម្បីរៀបចំវត្ថុស័ក្តិសិទ្ធិឱ្យបានត្រឹមត្រូវ ចូរធ្វើតាមណែនាំទាំង ៤ ខាងក្រោម។

១. ពេលវេលា៖ ចូរនាំយកវត្ថុស័ក្តិសិទ្ធិចូលទីលំនៅទៅតាមថ្ងៃដែលត្រូវធាតុនឹងម្ចាស់ផ្ទះ។ ជាការល្អ ចូរពិគ្រោះជាមួយលោកអាចារ្យ ព្រះសង្ឃ ឬគ្រូហោរ។
២. ទីតាំង៖ ការរៀបចំវត្ថុស័ក្តិសិទ្ធិ គួរតែជ្រើសរើសកន្លែងណាដែលអាចនាំនូវសេចក្តីសុខ សេចក្តីចម្រើនដល់គ្រួសារទាំងមូល ដែលកន្លេងនោះគឺនៅទល់មុខទ្វារធំ។ ចូរចៀសវាងដាក់វត្ថុស័ក្តិសិទ្ធិនៅក្បែរប្រភពទឹកដូចជា អាងចិញ្ចឹមត្រី ឬទល់នឹងជញ្ជាំងបន្ទប់ទឹក។ល។ រីឯធុងសំរាម ក៏មិនគួរយកមកទុកក្បែរដែរ។

ក្រៅពីនោះ កុំដាក់វត្ថុពិសិដ្ឋទល់មុខកញ្ចក់ ដោយសារតែវាអាចបណ្តាលឱ្យមានការឆ្លុះបញ្ចាំង ធ្វើឱ្យថាមពលនៅក្នុងផ្ទះមានភាពច្របូកច្របល់នាំឱ្យទ្រព្យសម្បត្តិមិនមានស្ថេរភាព។
៣. ការគោរពបូជា៖ គប្បីបូជាវត្ថុស័ក្តិសិទ្ធិជាទៀងទាត់ ឬថ្វាយបង្គំឱ្យបានរាល់ថ្ងៃ ពីព្រោះការអុជធូបបូជា ឬថ្វាយបង្គំអាចជំរុញថាមពលវិជ្ជមានចូលក្នុងគេហដ្ឋាន ប្រកបដោយសិរីសួស្ដី។

៤. ការថែទាំ៖ ចូរកុំទុកឲ្យវត្ថុបរិសុទ្ធកខ្វក់ ដោយសារតែធូលី សម្បុកពីងពាង ឬអាចម៍សត្វ ព្រោះតាមជំនឿគេចាត់ទុកវាជាថាមពលអាក្រក់។ ដូច្នេះចូរសម្អាតឱ្យបានទៀងទាត់ជានិច្ច៕
អត្ថបទ៖ សន្យា
ចុចអាន៖ ១០ ចំណុច គួរធ្វើមុន និងអ្វីដែលត្រូវធ្វើ ក្នុងថ្ងៃចូលឆ្នាំ ២០២៣
ចុចអាន៖ រុក្ខជាតិ ៣ប្រភេទ តាមជំនឿហុងស៊ុយ មិនគួរដាំក្បែរផ្ទះ ព្រោះអាចនាំចង្រៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


