កីឡា
យប់នេះ ជាការប៉ះគ្នាដំបូងរវាង កម្ពុជា និង ថៃ ក្នុងពាន AFF Cup តាំងពីបង្កើតឡើង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ថៃ នឹងបង្កើតប្រវត្តិជួបគ្នាលើកដំបូងក្នុងពានរង្វាន់ AFF Championship នេះចាប់តាំងពីជើងឯកលំដាប់ទី១នៅអាស៊ានត្រូវបានបង្កើតឡើងជាលើកដំបូង ឆ្នាំ១៩៩៦ នៅពេលក្រុមទាំងពីរត្រូវប៉ះគ្នាវេលាម៉ោង៧:៣០នាទីយប់នេះនៅកីឡដ្ឋាន Thammasat វគ្គសន្សំពិន្ទុក្នុងពូល A។

វាជារឿងគួរឲ្យចាប់អារម្មណ៍រវាងក្រុមជម្រើសជាតិទាំងពីរនៅក្នុងពានរង្វាន់អាស៊ីអាគ្នេយ៍ដែលមាន១១ប្រទេសចូលរួមប្រកួតរាល់ពីរឆ្នាំម្តង ប៉ុន្តែរាល់ការចាប់ឆ្នោតវគ្គសន្សំពិន្ទុក្នុងពូល ជុំផ្តាច់ព្រ័ត្រ កម្ពុជា និង ថៃមិនដែលបាននៅក្នុងពូលជាមួយគ្នាសោះ។ ទើបតែរដូវកាល ឆ្នាំ២០២២ បាននៅពូលជាមួយគ្នាជាដំបូង។
ចាប់តាំងពីពានរង្វាន់នេះត្រូវបានរៀបចំការប្រកួត១៤លើកកន្លងមកដែលស្មើនឹង២៤ឆ្នាំហើយ ជម្រើសជាតិថៃតែងតែមានវត្តមានវគ្គសន្សំពិន្ទុ ជុំផ្តាច់ព្រ័ត្ររហូត និងឈ្នះជើងឯកច្រើនជាងគេបំផុត (៦ដង), បានជើងឯករង៣ដង, ចំណាត់ថ្នាក់លេខ៣មួយដង និងចំណាត់ថ្នាក់លេខ៤មួយដង។ ទោះបីជាយ៉ាងណា ក្រុមខ្លាំងប្រចាំអាស៊ានមួយនេះក៏ធ្លាប់ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល២ដងដែរគឺឆ្នាំន២០០៤ និង២០១០។

ចំពោះជម្រើសជាតិកម្ពុជាវិញបានលេងវគ្គសន្សំពិន្ទុក្នុងពូល ជុំផ្តាច់ព្រ័ត្រ៩លើក និងធ្លាក់ត្រឹមវគ្គជម្រុះ៥លើក។ រហូតមកដល់ពេលនេះ កម្ពុជាមិនធ្លាប់មានប្រវត្តិឡើងវគ្គ៤ក្រុមចុងក្រោយ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)ឡើយ។ យ៉ាងណា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាបានធ្វើឲ្យពិភពបាល់ទាត់ខាងក្រៅចាប់អារម្មណ៍តាមការដឹកនាំរបស់លោក Keisuke Honda ដែលនាំកម្ពុជាទទួលបាន៦ពិន្ទុជាលើកដំបូងក្នុងជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះហ្វីលីពីន ៣-២ និងឈ្នះព្រុយណេ ៥-១។ មានអ្នកសារព័ត័មានខាងក្រៅមួយចំនួនបានផ្សាយថា កូនក្រុមរបស់លោក Honda អាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលប៉ះម្ចាស់ផ្ទះថៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។
ប្រសិនបើកម្ពុជាឈ្នះថៃយប់នេះនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើស្មើ ត្រួវចាំអ៊ុតមើលលទ្ធផលរវាង ហ្វីលីពីន និង ឥណ្ឌូនេស៊ី ប៉ុន្តែបើចាញ់អស់ឱកាស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


