កីឡា
ជ្រុះចេញពីពាន AFF Cup 2022 ប៉ុន្តែ កម្ពុជា បានបំបែកកំណត់ត្រាជាច្រើន ក្នុងឆ្នាំនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជ្រុះចេញពីពានរង្វាន់ AFF Championship ២០២២ ក្នុងការបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៣-១ វគ្គសន្សំពិន្ទុក្នុងជំនួបបិទពូល A កាលពីម្សិលមិញ។

បើទោះបីជាជ្រុះចេញពីពានរង្វាន់ដែលធ្វើឡើងនៅរៀងរាល់ ២ ឆ្នាំម្ដងមួយនេះក៏ពិតមែន ប៉ុន្តែនៅឆ្នាំនេះ កម្ពុជា បានបំបែកកំណត់ត្រាលើរឿងជាច្រើន ដែលមិនធ្លាប់បានធ្វើពីមុនមក។

១. រកបាន ៦ ពិន្ទុជាលើកដំបូង ៖
ចាប់តាំងពីចូលរួមប្រកួតក្នុងពានរង្វាន់នេះ នៅឆ្នាំ ១៩៩៦ មក នៅពេលដែលបានឡើងដល់វគ្គចែកពូល កម្ពុជា មិនដែលរកបានលើសពី ៣ ពិន្ទុឡើយ ពោលគឺរកបានត្រឹម ៣ ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម នៃការបង្ហាញខ្លួនចំនួន ៨ លើក។
គោព្រៃកម្ពុជា ធ្លាប់រកបាន ៣ ពិន្ទុក្នុងពូលចំនួន ៤ លើក ពោលគឺនៅឆ្នាំ ២០០០, ២០០២, ២០១៨ និង ២០២០។ ដូច្នេះលើកនេះដែលជាលើកទី ៩ កម្ពុជា បានរកបាន ៦ ពិន្ទុជាលើកដំបូង។
២. រកគ្រាប់បាល់បានច្រើនគ្រាប់ជាលើកដំបូង ៖
នេះជាលើកដំបូងហើយដែលកម្ពុជា អាចរកគ្រាប់បាល់បានច្រើន ពោលគឺរកបាន ១០ គ្រាប់ ក្នុងចំណោម ៤ ប្រកួត ខណៈ ៨ លើកកន្លងមក តែងតែរកគ្រាប់បាល់បានច្រើនបំផុតបាន ៦ គ្រាប់។
ជាក់ស្ដែងរួមមាន ៖ ឆ្នាំ ១៩៩៦ (ទាត់ចូល ១ គ្រាប់), ឆ្នាំ ២០០០ (ទាត់ចូល ៥ គ្រាប់), ឆ្នាំ ២០០២ (ទាត់ចូល ៥ គ្រាប់), ឆ្នាំ ២០០៤ (ទាត់ចូល ២ គ្រាប់), ឆ្នាំ ២០០៨ (ទាត់ចូល ២ គ្រាប់), ឆ្នាំ ២០១៦ (ទាត់ចូល ៤ គ្រាប់), ឆ្នាំ ២០១៨ (ទាត់ចូល ៤ គ្រាប់) និងឆ្នាំ ២០២០ (ទាត់ចូល ៦ គ្រាប់)។
៣. រកគ្រាប់បាល់ចំណេញជាលើកដំបូង ៖
បើរាប់ចាប់តាំងពីឆ្នាំ ១៩៩៦ មក កម្ពុជា មិនដែលប្រកួតចប់វគ្គជម្រុះក្នុងពូល ដោយបន្សល់ទុកគ្រាប់បាល់ចំណេញឡើយ ពោលគឺតែងតែត្រូវបានដកគ្រាប់បាល់ ទាំង ៨ លើក។
ជាក់ស្ដែងរួមមាន ៖ ឆ្នាំ ១៩៩៦ (-១១ គ្រាប់), ឆ្នាំ ២០០០ (-៥ គ្រាប់), ឆ្នាំ ២០០២ (-១៣ គ្រាប់), ឆ្នាំ ២០០៤ (-២០ គ្រាប់), ឆ្នាំ ២០០៨ (-១០ គ្រាប់), ឆ្នាំ ២០១៦ (-៤ គ្រាប់), ឆ្នាំ ២០១៨ (-៥ គ្រាប់) និងឆ្នាំ ២០២០ (-៥ គ្រាប់)។
៤. ឈរនៅចំណាត់ថ្នាក់លេខ ៣ ជាលើកដំបូង ៖
ដូចគ្នាផងដែរ ក្នុងចំណោម ៨ លើកកន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ល្អបំផុតត្រឹមលេខ ៤ ពោលគឺមិនដែលបានលើសពីលេខ ៣ ឡើយ។
ជាក់ស្ដែងរួមមាន ៖ ឆ្នាំ ១៩៩៦ (លេខ ៥ បាតតារាង), ឆ្នាំ ២០០០ (លេខ ៤), ឆ្នាំ ២០០២ (លេខ ៤), ឆ្នាំ ២០០៤ (លេខ ៥ បាតតារាង), ឆ្នាំ ២០០៨ (លេខ ៤ បាតតារាង), ឆ្នាំ ២០១៦ (លេខ ៤ បាតតារាង), ឆ្នាំ ២០១៨ (លេខ ៤) និងឆ្នាំ ២០២០ (លេខ ៤)។
គួរបញ្ជាក់ថា ផ្លូវរបស់កម្ពុជា ក្នុងពានរង្វាន់នេះសម្រាប់ឆ្នាំ ២០២២ បានបញ្ចប់ហើយ ខណៈត្រូវរង់ចាំដល់ឆ្នាំ ២០២៤ ទើបមានការប្រកួតបន្តទៀត ដែលសង្ឃឹមថា នឹងមានរឿងជាច្រើនទៀតត្រូវបំបែកបាន៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ