កីឡា
កីឡាមួយប្រភេទនៅ ប្រទេស អ៊ីតាលី ប្រកួតឈឺសាច់ស្រក់ឈាមពិតៗ
កីឡា “calcio storico” ជា កីឡារបស់ប្រទេសអ៉ីតាលីដែលបង្កើតឡើងក្នុងសតវត្សទី ១៥-១៦ តម្រូវឲ្យមានពីរក្រុមដើម្បីលេងឲ្យដូចកីឡាបាល់ឱប ។ ចំណុចពិសេសក្នុងកីឡានេះគឺ មានការប្រយុទ្ធឈឺសាច់ពិតប្រាកដមែន រាល់របួសទាំងអស់មិនមែនជាគ្រោះថ្នាក់ចៃដន្យគ្មានការរំពឹងទុកឡើយ ។

ក្នុងការលេងកីឡានេះ តម្រូវឲ្យមានពីរក្រុម ក្នុងមួយក្រុមមាន ២៧នាក់ ហើយលេងនៅលើវាលចតុកោណកែង ។ គេដាក់បាល់មួយនៅចំកណ្ដាលវាល និងទុកពេលឲ្យត្រឹមតែ ៥០នាទីប៉ុណ្ណោះដើម្បីឲ្យបាល់ចូលទៅក្នុងសំណាញ់ក្រុមគូប្រកួត ។ ពីមុន គេកំណត់អ្នកចូលរួមត្រូវតែជាជនជាតិអ៉ីតាលីដែលកើតនៅក្នុងទីក្រុង Florence ទើបអាចចូលលេងបាន ប៉ុន្តែឥលូវគេអនុញ្ញាតឲ្យមានអ្នកក្រៅពីរនាក់ក្នុងមួយក្រុមហើយ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មានការប្រកួតកីឡា calcio storico ចូលរួមដោយអ្នកពូកែក្បាច់គុណម្នាក់មកពីចក្រភពអង់គ្លេស ធ្វើឲ្យមានវគ្គឈឺសាច់ជាច្រើនដល់ថ្នាក់ឈាមស្រោចខ្លួនសឹងតែសន្លប់ទៀតផង ។ សម្រាប់រឿងឈឺសាច់ បាក់ឆ្អឹង ឈាមស្រោចខ្លួន មិនគួរឲ្យភ្ញាក់ផ្អើលឡើយព្រោះម្នាក់ៗបានត្រៀមខ្លួនរួចរាល់ដើម្បីលទ្ធផលដ៏សាហាវដូចរូបភាពខាងក្រោម ៖


ជនជាតិអ៉ីតាលីចូលចិត្តលេងកីឡា calcio storico នៅទីសាធារណៈដូចជា កណ្ដាល Piazza Santa Croce ក្នុងទីក្រុង Florence ណាស់ ។ ពួកគេពេញចិត្ត និងមានមោទនភាពចំពោះកីឡា calcio storico ប្រៀបដូចជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រតែម្ដង ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


