សេដ្ឋកិច្ច
លោក ម៉ៅ ធនិន ៖ ខេត្តកំពតសម្រេចបានគម្រោងធំ៤ ក្នុងឆ្នាំ ២០២២
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តបានអភិវឌ្ឍលើគម្រោងជាច្រើន ក្នុងនោះមានបួនធំៗ ដែលជាសមិទ្ធផលសម្រាប់ឆ្នាំ ២០២២កន្លងទៅ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ លោក ម៉ៅ ធនិន បានលើកឡើងថា សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន ទី១ ឆ្នេរព្រែកកំពង់បាយ ហៅព្រែកកំពត ប្រវែង ២ពាន់ម៉ែត្រ នៅក្នុងស្រុកទឹកឈូ បានស្ថាបនារួច, ទី២ កំពុងស្ថាបនាទីធ្លាសាធារណៈ នៅចន្លោះស្ពានឥន្ធនូ និងស្ពានថ្មថ្មីដែលមានប្រវែង ៦៣៧ម៉ែត្រ, ទី៣ រៀបចំឆ្នេរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិងូតទឹកកម្សាន្ត នៅចន្លោះស្ពានថ្មថ្មី ទៅស្ពានរទេះភ្លើង មានប្រវែង ៦២៧ម៉ែត្រ កំពុងស្ថាបនា, និងទី៤ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង នៅទីរួមខេត្តបានចំនួន ១៧ខ្សែ លើ៤៣ខ្សែ ក្នុងក្រុងកំពត និងស្រុកដងទង់។
លើសពីនេះទៀត លោក ម៉ៅ ធនិន បានឱ្យដឹងថា ជាផែនការរបស់រដ្ឋបាលខេត្តកំពត នឹងខិតខំឱ្យមានឆ្នេរសមុទ្រ សម្រាប់បម្រើផលប្រយោជន៍ដល់សាធារណជន មកលេងកម្សាន្តនៅខេត្តជាប់សមុទ្រ ប៉ែកនារតីនៃប្រទេសកម្ពុជា។
ដោយឡែកសមិទ្ធផលថ្មីសន្លាង ដែលនឹងផុសចេញរូបរាងឆាប់ៗនេះ គឺការសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលធំ និងខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ក្នុងចំណោមពុទ្ធបដិមានៅលើពិភពលោក។
បើតាមលោក ធនិន ក្រៅពីសមិទ្ធផលធំៗទាំងនេះ ខេត្តកំពតក៏សម្រេចបានសមិទ្ធផលផ្សេងៗជាច្រើនទៀតមាន ដូចជា សំណង់អគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារសាសនា ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រផលិតអគ្គិសនី ទឹកស្អាត រោងចក្រស៊ីម៉ងត៍ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និងសំណង់ជាច្រើនទៀត៕



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


