Connect with us

ព័ត៌មានជាតិ

សាស្ត្រាចារ្យ ហោ ប៊ុន​ឡេង៖ កុំបង្រៀនកូនឱ្យគ្រាន់​តែ​ចេះ​សុំ ត្រូវបង្រៀនកូន​ឱ្យស្គាល់ពីតម្រូវ​ការ

បានផុស

នៅ

ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុន​ឡេង ទីប្រឹក្សាបច្ចេកទេសសាលារៀនគ្រូយើង ណែនាំមាតាបិតា ឬអាណា ព្យាបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះការអប់រំកូនៗ ដោយកុំបង្រៀនកូនឱ្យគ្រាន់តែចេះសុំ តែត្រូវបង្រៀនកូន ឱ្យស្គាល់ពីតម្រូវការ។ លោកសាស្រ្តាចារ្យមហាបរិញ្ញា លើកឡើងបែបនេះ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកសាស្ត្រាចារ្យ ការអប់រំកូនឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ គឺមានការរួមចំណែកខ្លាំង ពីអាណាព្យាបាលផ្ទាល់ ដោយបង្រៀនកូនឱ្យយល់ និងស្គាល់ពីអ្វីគួរ ឬមិនគួរ ពិសេសភាពចាំបាច់នៃតម្រូវការនីមួយៗ របស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យណែនាំថា មុននឹងបំពេញតាមតម្រូវការកូន មាតាបិតា ត្រូវសួរកូនពីមូលហេតុនៃការចង់បានរបស់ ពួកគេសិន ថាចង់បានអ្វី? ដើម្បីអ្វី? ដើម្បីបង្រៀនពួកគេឱ្យយល់ថា មុននឹងទាមទារអ្វីមួយ គឺមិន​មែន​​គ្រាន់តែជា​ការចង់បាន​ប៉ុណ្ណោះទេ តែការទាមទារនោះ គឺត្រូវតែផ្តល់ជាប្រយោជន៍ ហើយសមស្របនឹងលក្ខខណ្ឌអភិវឌ្ឍពួកគេ។ លោកពន្យល់ថា បើសិនជាកូនៗទាមទារកុំព្យូរទ័រមួយគ្រឿង អាណាព្យាបាលត្រូវរកហេតុផលនៃការចង់បាននោះ ថាតើអ្វីដែលគាត់កំពុងត្រូវការ គឺយកដើម្បីតម្រូវការនៃការសិក្សារបស់គាត់ ឬគ្រាន់តែជាការលេងកម្សាន្ត។

ការអប់រំកូនឱ្យស្គាល់ពីភាពចាំបាច់នៃតម្រូវការ គឺជារឿងសំខាន់ ហេតុនេះហើយ សាស្ត្រាចារ្យរូបនេះ ប្រាប់មាតាបិតា និងអាណាព្យាបាលគ្រប់រូប កុំចេះតែផ្តល់អ្វីតាមការចង់បានរបស់កូន ដោយមិនខ្វល់ពីចំណុចលទ្ធផល ព្រោះទង្វើនេះ អាចដឹកនាំ​កូន ឱ្យក្លាយជាមនុស្សដែលមានទម្លាប់សុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម