ព័ត៌មានជាតិ
សាស្ត្រាចារ្យ ហោ ប៊ុនឡេង ចែករំលែកវិធីសាស្ត្រ រៀនពូកែដោយមិនបាច់ប្រឹងរៀនខ្លាំង
លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង បានលើកឡើងថា ចំពោះអ្នករៀនមិនពូកែ ឬប្រឡងធ្លាក់ គឺមកពីមិនដឹងវិធីសាស្ត្រ ក្នុងការរៀន។ ដូចនេះ យោងតាមការស្រាវជ្រាវរបស់លោកកន្លងមក អាចបញ្ជាក់បានថា គ្រប់គ្នាគឺអាចរៀនពូកែបាន បើគ្រប់គ្នាប្រើវិធីសាស្ត្ររៀនពូកែ ដោយរៀនបែបធម្មតាៗ មិនប្រឹងប្រែងហួសហេតុពេក តែទទួលបានលទ្ធផលល្អដូចគ្នា។

សាស្ត្រាចារ្យរូបនេះ បញ្ជាក់ថា កន្លងមក លោកតែងមានការងឿងឆ្ងល់ចំពោះមូលហេតុ ថាហេតុអ្វី បានជាមានអ្នករៀន ពូកែ និងអ្នករៀនមិនពូកែ។ ចម្ងល់នេះ ធ្វើឱ្យលោកសាស្ត្រចារ្យចង់ស្រាវជ្រាវ និងបានដកពិសោធន៍លើសិស្សមួយចំនួន ដោយវិធីរៀន ២បែប គឺរៀនបែបប្រឹងប្រែង និងរៀនបែបធម្មតាៗ ហើយជាលទ្ធផល ការរៀនបែបធម្មតាៗ ក៏អាចទទួលបានលទ្ធផលល្អ ដូចការខិតប្រឹងប្រែងរៀនផងដែរ។
សាស្ត្រាចារ្យ ហោ ប៊ុនឡេង ពន្យល់ថា ពូកែ មានន័យថា ចេះ យល់ ចងចាំ ធ្វើបាន ប៉ុន្តែដោយមិនឈរនៅលើ វិធីសាស្ត្រត្រឹមត្រូវ ពោលគឺខិតខំប្រឹងប្រែងពេក។ ដោយឡែក ពាក្យថាឆ្លាត មានន័យថា ប្រើវិធីសាស្ត្របានត្រឹមត្រូវក្នុងការរៀន មិនចំណាយពេលច្រើន ឬបង្ខំខ្លួនឯង នាំឱ្យប៉ះពាល់សុខភាពអ្វីទាំងអស់ ពោលគឺរៀនធម្មតា រៀនបែបសម្រាក រៀនជក់ រៀនចង់ ហើយធ្វើឱ្យខ្លួនសប្បាយក្នុងការរៀន តែអាចទទួលបាននិទ្ទេសល្អដូចគ្នា។
បើតាមទីប្រឹក្សារបស់សាលាគ្រូយើងរូបនេះ អ្នកខ្លះ បានចំណាយពេលពេញមួយថ្ងៃក្នុងការរៀន រហូតដល់មានខ្លះទៀត ប្រើថ្នាំ ឬកាហ្វេជាដើម ដើម្បីធ្វើឱ្យខ្លួនឯងមិនងងុយ អាចមានពេលរៀនយកចេះចាំល្អ (រៀនបែបប្រឹងប្រែងខ្លាំង)។ ជាលទ្ធផល ការខិតខំប្រឹងប្រែងរៀនសូត្របែបនេះ គឺអាចទទួលបានផលតាមការចង់បានក៏ពិតមែន ប៉ុន្តែវិធីសាស្រ្តរៀនបែបនេះ មិនពូកែបានយូរអង្វែងទេ មួយវិញទៀត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។
តាមការគូសបញ្ជាក់ របស់លោកសាស្ត្រាចារ្យ ការរៀនតាមវិធីសាស្ត្រត្រឹមត្រូវ គឺចាប់ផ្តើមពីចេះមុន បន្ទាប់មកគឺយល់ បន្ទាប់ពីយល់ គឺចងចាំ បន្ទាប់ពីចងចាំ គឺធ្វើបាន ហើយបន្ទាប់ធ្វើបាន គឺត្រូវដឹងថា តើធ្វើបានត្រឹមត្រូវដែរទេ?
លោកបន្ថែមថា ឪពុកម្តាយភាគច្រើន ចង់មើលឃើញកូនគាត់រៀនពូកែ ប្រឡងជាប់ មានលទ្ធផលល្អ ប៉ុន្តែរំលងការឱ្យវិធីសាស្ត្រពូកែដល់បុត្រធីតាខ្លួន។ លើសពីនេះ អាណាព្យាបាលតែងផ្តល់ដំបូន្មាន ដល់បុត្រធីតាថា “កូនត្រូវប្រឹងរៀន ត្រូវរៀនឱ្យពូកែ”។ ទាំងអស់នេះ លោកសាស្ត្រាចារ្យចាត់ទុកថា ជាការផ្តល់ឱ្យកូនត្រឹមអនុសាសន៍ តែមិនបានឱ្យវិធីសាស្ត្រនោះទេ៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


