វប្បធម៌ ជំនឿ
រាសីឆ្នាំ “ជូត” ចុះខ្សោយ នៅដើមឆ្នាំ២០២៣នេះ
នៅដើមឆ្នាំ២០២៣នេះ ការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យ ចំពោះមនុស្សឆ្នាំ “ជូត” អាចត្រូវបានរួមតូចជាងមុន។ ឆ្នាំ ២០២៣ អ្នកកើតឆ្នាំជូតអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភរយៈពេលខ្លីផងដែរ។ នៅកន្លែងការងារ ទំនួលខុសត្រូវនឹងកើនធំជាងពេលណាៗទាំងអស់ ដោយសារថ្នាក់ដឹកនាំ ឬអ្នកត្រូវផ្លាស់ប្តូរក្រុមការងារ។ ប៉ុន្តែបើទ្រាំនឿយហត់បន្តិច ឱកាសឈានមុខនៅមិនឆ្ងាយនោះទេ។

រីឯការគ្រប់គ្រងហិរញ្ញវត្ថុ នឹងប្រព្រឹត្តទៅដូចការរំពឹងទុក។ ប៉ុន្តែអ្នកត្រូវតែមានចម្លើយច្បាស់លាស់ និងគោលដៅជាក់លាក់ ទើបប្រាក់កាក់អាចនៅក្នុងកាបូបបានយូរ។
ចំពោះស្នេហា សំដៅដល់អ្នកនៅលីវ បើអ្នកកំពុងមានចិត្តលើគេ ហើយគេក៏មានចិត្តលើអ្នកដែរ គួរចាប់ផ្ដើមពេលនេះទៅ។
ដោយឡែកសុខភាពវិញ រាងកាយត្រូវការសម្រាកច្រើន ដូច្នេះត្រូវសាកថ្មវាឱ្យពេញ។ ក្រៅពីនោះ ចូរប្រយ័ត្នជំងឺធាត់ដែលបណ្ដាលមកពីធ្វើការច្រើនជ្រុល។
យ៉ាងណាមិញ អ្នកក៏អាចបង្កើនសំណាងឱ្យខ្លួនឯងបាន ប្រសិនបើអ្នកចេះផ្តល់ការឧបត្ថម្ភដល់កុមារដែលបាត់បង់ជម្រក ឬក្មេងកំព្រា៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដើមឆ្នាំ ២០២៣ អ្នកកើតឆ្នាំ “ច” កាក់កបនឹងជំនួញ តែមានបញ្ហាជាមួយសុខភាព
ចុចអាន៖ អ្នកកើតឆ្នាំ “កុរ” មានទាំងលាភ និងគ្រោះ នៅដើមឆ្នាំ២០២៣នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


