Connect with us

KPT+

ប្រវត្តិនំឆាខ្វៃ ឬ យ៉ាវឆាខ្វៃ ដែលអ្នកបរិភោគមួយចំនួនមិនធ្លាប់ដឹង

បានផុស

នៅ

នំឆាខ្វៃ ជា​នំ​ដែល​ប្រជាជន​ខ្មែរ និង ចិន និយម​ទទួល​ទាន។ ភាគច្រើន គេ​តែង​បរិភោគ នំឆាខ្វៃ ជាមួយ បបរ គុយទាវ នំបញ្ចុក កាហ្វេ ម៉ៃឡូ ទឹកដោះគោ ស្ករស និង​ជួនកាល​ដាក់​ជាមួយ​បង្អែម​ជាដើម។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​បាន​ទៅ​ដល់​កន្លែង​លក់​គុយទាវ បបរ ឬ កាហ្វេ អ្នក​តែងតែ​ឃើញ​នូវ នំឆាខ្វៃ ដែល​គេ​បាន​ដាក់​ក្នុង​ចាន ជា​ការ​បន្ថែម​រសជាតិ​របស់​អាហារ ឬ​ភេសជ្ជៈ​ទាំង​នោះ ទៅ​ដល់​អតិថិជន ដ្បិតអី​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូលចិត្ត​ទទួល​ទាន ជាមួយ​នឹង​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

នំ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាជន​ខ្មែរ ពិសា​ជា​ញឹកញាប់ បើ​ទោះ​បី​អ្នក​មួយ​ចំនួន មិន​បាន​ដឹង​ពី​ប្រវត្តិ នៃ​នំ​ឆាខ្វៃ នេះ​ក៏ដោយ។

តើ​អ្នក​ដឹង​ទេ នំឆាខ្វៃ មាន​ដើម​កំណើត​មកពី​ណា? ហេតុអ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ ឆាខ្វៃ ដូច្នេះ?

បើ​យោង​តាម​សៀវភៅ​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ពាក្យ យ៉ាវឆាខ្វៃ ជា​ឈ្មោះ​ពេញ​របស់ នំឆាខ្វៃ នេះ។

សៀវភៅ​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ឲ្យ​ដឹង​ទៀត​ថា យ៉ាវឆាខ្វៃ ជា​ពាក្យ​ចិន ផ្សំ​ឡើង​ដោយ ៣ ពាក្យ គឺ ៖

១-យ៉ាវ មាន​ន័យ​ថា ខ្លាញ់

២-ឆា មាន​ន័យ​ថា ចម្រាញ់

៣- ខ្វៃ មាន​ន័យ​ថា មនុស្ស​ក្បត់​ឈ្មោះ​ខ្វៃ

( ចិ. យ៉ាវ “ខ្លាញ់” + ឆា “ចម្រាញ់” + ខ្វៃ “មនុស្ស​ក្បត់​ឈ្មោះ​ខ្វៃ” > យ៉ាវឆាខ្វៃ ) បាន​ទៅ​ជា យ៉ាវឆាខ្វៃ។

យ៉ាវឆាខ្វៃ គឺជា​ឈ្មោះ​នំ​ចិន​មួយ​បែប ជា​នំ​ដែល​គេ​ធ្វើ​ទុក​ឲ្យ​ជា​គ្រឿង​សម្គាល់​នូវ​រឿងរ៉ាវ នៃ​មនុស្ស​ក្បត់​ផែន​ដី​ម្នាក់​ឈ្មោះ ខ្វៃ ដែល​រាជការ​សឹក​ចិន​បុរាណ​នា​សម័យ​ព្រេងនាយ បាន​ចាប់​យក​មក​ធ្វើ​ទារុណកម្ម ដោយ​អារ​សាច់​ទាំង​រស់ ចម្រាញ់​ធ្វើ​ជា​នំ​ឲ្យ​ឈ្មោះ ខ្វៃ ស៊ី​សាច់​របស់​ខ្លួន ហើយ​គេ​ឲ្យ​ជាង​ឆ្លាក់​ថ្ម​ធ្វើ​ជា​រូប​ទុក​នៅ​ទី​មួយ​ជា​សញ្ញា​ផ្ចាញ់ផ្ចាល កុំ​ឲ្យ​ជន​ឯ​ទៀតៗ យក​តម្រាប់​តាម។

បន្ថែម​នោះ គេ​ឲ្យ​ធ្វើ​នំ​មួយ​បែប​ទុក​ជា​ព័ស្តុតាង ដើម្បី​ឲ្យ​បច្ឆាជន​ទាំង​ពួង​ស្គាល់​ឈ្មោះ​ជន​ក្បត់​ផែនដី​នោះ​តៗ​មក, គេ​ឲ្យ​ឈ្មោះ​នំ​នោះ​ថា យ៉ាវឆាខ្វៃ “នំ​ចម្រាញ់​ខ្លាញ់​អាខ្វៃ”។

ជនជាតិចិន នៅ​ប្រទេស កម្ពុជា បាន​ពពាយនាយ​លក់​នំ​នេះ​ថា យ៉ាវឆាខ្វៃ!; អ្នកខ្លះ​ហៅ​នំ​នេះ​ថា នំ​ឆា​ខ្វៃ, អ្នក​ខ្លះ​ហៅ នំ​ប្រៃៗ ពីព្រោះ​នំ​នេះ​មាន​រស​ប្រៃ​បន្តិចៗ, អ្នកខ្លះ​ទៀត​ហៅ នំ​ប្រៃ​ឡមៗ, គេ​ច្រើន​ប្រើ​បរិភោគ​ផ្សំ​ជាមួយ​នឹង​ទឹក​កាហ្វេ ឬ​គុយទាវ​ជា​ដើម តាម​ទម្លាប់​ប្រើ។ រូប​ថ្ម​អាខ្វៃ​នោះ មាន​នៅ​ប្រទេស ចិន ដរាប​មក​ដល់​សព្វថ្ងៃ​នេះ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង៣៨ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម