Connect with us

ជីវិតកម្សាន្ដ

ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក

បានផុស

នៅ

ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃដែលសៀវភៅចំណងជើង “Spare” របស់ព្រះអង្គម្ចាស់ Harry ចេញលក់ជាផ្លូវការ ។ ក្នុងសៀវភៅមានការពណ៌នាអំពី ដំណើរការព្យាបាលផ្លូវចិត្តរបស់ព្រះអង្គម្ចាស់ Harry បន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់តាំងពីអាយុ ១២ព្រះវស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវគ្គមួយ Harry សរសេរពីការចងចាំពេលទ្រង់កាន់ទឹកអប់របស់ព្រះនាង Diana រួចបើកគំរបទឹកអប់ស្រង់ក្លិនមាតាដើម្បីបំបាត់ភាពនឹករលឹកដែលពិបាកទ្រាំនៅក្នុងខ្លួន ។ ព្រះអង្គម្ចាស់ Harry ស្រង់ក្លិនទឹកអប់ប្រៀបបីដូចជាឱសថ LSD ដែលមានសមត្ថភាពផ្លាស់ប្ដូរអារម្មណ៍យ៉ាងមានឥទ្ធិពល ហើយទឹកអប់នោះគឺ First ដោយ Van Cleef & Arpels ។

ទឹកអប់នេះផងដែរ គេផ្សំវាពី hyacinth, ផ្កាកុលាប, ផ្កាម្លិះ, amber និង sandalwood យ៉ាងណាមិញវាមិនមែនជាទឹកអប់សំណព្វចិត្តតែមួយរបស់ព្រះនាងទេ នៅមានទឹកអប់ផ្សេងៗទៀតដូចជា  Penhaligon’s Bluebell, Hermès 24 Faubourg និង Houbigant Paris Quelques Fleurs ។

ក្រៅពីទឹកអប់ព្រះនាង Diana ព្រះអង្គម្ចាស់ Harry នៅចាំក្លិនមួយទៀតដែលព្រះអង្គម្ចាស់ Charles ជាបិតាបាញ់មុនថ្ងៃកើតហេតុគឺ Dior Eau Sauvage ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ

ចុចអាន ៖ ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម