សន្តិសុខសង្គម
មន្ត្រីអន្តោប្រវេសន៍ នាំខ្លួនជនជាតិចិន ០៤ នាក់ មកធ្វើការសាកសួរ ករណីសង្ស័យស្នាក់នៅខុសច្បាប់
កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ បាននាំខ្លួនជនជាតិចិនចំនួន ០៤ នាក់ មកធ្វើការសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ករណីសង្ស័យស្នាក់នៅខុសច្បាប់។

យោងតាមរបាយការណ៍ បានឲ្យដឹងថា មុននឹងឈានដល់ការនាំខ្លួនជនជាតិចិនទាំងនោះមកសាកសួរ បន្ទាប់ពីមានករណីជនជាតិចិនម្នាក់ បានលោតពីលើផ្ទះជាន់ទី ០១ កាលពីវេលាម៉ោង ២ យប់ ចូលព្រឹកថ្ងៃសុក្រ ទី ១៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅបុរីរំចេក ក្រុមទី ១១ ផ្ទះលេខ ១៩០ ភូមិរំចេក ០៤ សង្កាត់រតន ក្រុង/ខេត្តបាត់ដំបង ដោយមានរថយន្តមួយគ្រឿង ម៉ាក Hight Lander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH- 9712 ចាំទទួលដឹកយកចេញទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្បែរនោះ រាយការណ៍មកសមត្ថកិច្ច។

របាយការណ៍ បានបន្តថា ជនជាតិចិនទាំងនេះ ទើបចូលមកស្នាក់នៅ ដែលជួលផ្ទះពីឈ្មោះ ហាក់ សុផាណា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង មុខរបរគ្រឿងចម្លាក់ (មានកិច្ចសន្យាជួល)។

ជនជាតិចិនទាំង ០៤ នាក់ ទី១-ឈ្មោះ HUANG ZHONGZHENG ភេទប្រុស អាយុ ៣៧ ឆ្នាំ កាន់លិខិតឆ្លងដែន EF8117800 ទិដ្ឋាការផុតសុពលភាព ១២ មករា ២០២០។ ទី២-ឈ្មោះ WANG SHUAI ភេទប្រុស អាយុ ៣១ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EF25282533 ទិដ្ឋាការផុតសុពលភាព ១១ មករា ២០២៣។ ទី៣-ឈ្មោះ ZHANG HAI LONG ភេទប្រុស អាយុ ៣៥ ឆ្នាំ លិខិតឆ្លងដែនគ្មាន។ ទី៤-ឈ្មោះ CHEN QIANG ភេទប្រុស អាយុ ៤០ ឆ្នាំ លិខិតឆ្លងដែនគ្មាន។

តាមការបំភ្លឺរបស់ជនជាតិចិនទាំង ០៤ នាក់ បានឲ្យដឹងថា ជនជាតិចិន ០១ នាក់ ដែលបានរត់គេចខ្លួននោះពួកគេមិនស្គាល់អត្តសញ្ញាណទេ ដោយម្នាក់នោះបានមកពីខេត្តព្រះសីហនុជាមួយគ្នា មកកាន់ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ ក្នុងគោលបំណងមកបើកហាងបញ្ចាំសម្រាប់ជនជាតិចិន។

ដោយបានការឯកភាពពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាល័យជំនាញ បានរៀបចំបញ្ជូនជនជាតិចិនទាំង ០៤ នាក់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយពុំមានឯកសារធ្វើដំណើរគ្រប់គ្រាន់ និងផុតសុពលភាព និងរថយន្តមួយគ្រឿង ដើម្បីចាត់នីតិវិធីតាមច្បាប់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ