Connect with us

ព័ត៌មានជាតិ

មន្រ្តីពាណិជ្ជកម្ម ៖ វិស័យឯកជនដើរតួនាទីសំខាន់ជំរុញ​ការផលិតផ្គត់ផ្គង់​តម្រូវការ

បានផុស

នៅ

ព្រៃវែង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានរៀបចំសិក្ខាសាលាស្តីពី «បរិយាកាស​ពាណិជ្ជកម្មនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួម លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា ការវិវឌ្ឍជាវិជ្ជមានទាំងនេះ បាននិងកំពុងសម្រួល​ដល់ប្រតិបត្តិការពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មមុខទំនិញ និងសេវា ពិសេសធានានូវកំណើនទីផ្សារបន្ថែមទៀត និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងដល់វិស័យឯកជន ដែលកំពុងសម្លឹងមើលពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងកៀរគរ​វិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា រួមចំណែកពង្រឹងមូលដ្ឋានផលិតបម្រើការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាន់តែប្រសើរឡើងថែមទៀត។

លោកបន្តថា វិស័យពាណិជ្ជកម្ម ក៏ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងខេត្តផងដែរ។ ខេត្តមានក្រុម​ហ៊ុនចំនួន១៥១ទីតាំង សហគ្រាសឯកបុគ្គលចំនួន៨៥ទីតាំង សាខាក្រុមហ៊ុនចំនួន១៧០ទីតាំង និងអាជីវកម្មសេវា កម្មផ្សេងៗទៀតចំនួន ៥ ៨៨៥ មូលដ្ឋាន។ ចរន្ដនៃការធ្វើពាណិជ្ជកម្មនាំចេញនាំចូលមានដំណើរការធម្មតា ដែលក្នុង​មួយឆ្នាំៗបានផ្ដល់ចំណូលជាច្រើនដល់ជាតិ និងបានបំពេញសេចក្ដីត្រូវការបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តបានចូលរួមសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន​ពាក់ព័ន្ធនានាក្នុងការ​ដោះស្រាយបញ្ហាដែលកើតមានរវាងពាណិជ្ជកម្មរបស់ម្ចាស់ក្រុមហ៊ុន និងអាជីវករនាំចេញស្រូវទៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងនៅក្នុងពិធីបើកសិក្ខាសាលាលោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម បានលើកឡើងថា៖ ការរៀបចំ សិក្ខាសាលា នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីផ្សព្វផ្សាយ​ជូនដល់ពាណិជ្ជករ  ម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធ បានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងលើកកម្ពស់សកម្មភាពអាជីវកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការកែលម្អលក្ខខណ្ឌមិនចាំបាច់ ដែលមានក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្ត ដើមី្បបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគថ្មីៗ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបានបន្តថា៖ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តស្តារ និងជំរុញកំណើន​សេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាលំនឹងធុរកិច្ច និងជីវភាពរបស់ប្រជាជន ដោយផ្អែកលើសសរស្តម្ភ៣ គឺការស្តារឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ដែលនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យត្រលប់មកវិញនូវកំណើនភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន ពិសេសគឺ ពង្រឹងអាជីវកម្មធុនតូចបំផុត-តូចនិងមធ្យម បង្កើនពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើមី្បចាប់យកទាន់ពេលនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របតាមនិន្នាការតំបន់ និងសកលលោក។

លោកបានបន្តទៀតថា៖ ជាមួយចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល បានដាក់ចេញផែនការសកម្មភាពការងារ​សម្រាប់ការកែទម្រង់នៅក្នុងប្រទេស និងសម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការ​បន្តធ្វើសមារណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក តាមរយៈការបន្តចរចាបើកច្រកទីផ្សារថ្មីៗ សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនាពេលកន្លងទៅ កម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)។ ការកសាងកសាងច្បាប់ និងលិខិតបទដ្ឋាននានា រួមមាន៖ ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់,ច្បាប់ស្តីពីការប្រកួតប្រជែង, ច្បាប់កម្មសិទ្ធិបញ្ញា, ច្បាប់វិនិយោគថ្មី និងច្បាប់E-Commerce។  ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់​ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៥ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម