ព័ត៌មានជាតិ
ក្រុមការងារចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ជំរុញពលរដ្ឋទៅបោះឆ្នោត ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កោះកុង ៖ លោក មាស ប៊ុនឡី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបូទុមសាគរ បានជំរុញដល់ប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ត្រូវចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ លើកឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នេះថា ប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍជឿនលឿនរីកចម្រើនស្ទើរតែគ្រប់វិស័យរហូតមកដល់ពេលនេះ គឺបានមកពីគុណបំណាច់រំដោះភ្លើងសង្គ្រាម ៧ មករា ១៩៧៩ ដែលដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ចំណុចនេះ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ លោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី ក៏ស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបូទុមសាគរគ្រប់រូប គប្បីរួបរួមគ្នាការពារថែរក្សាសុខសន្តិភាព និងសាមគ្គីផ្ទៃក្នុង ដែលកំពុងមានសព្វថ្ងៃកុំឲ្យបាត់បង់ឲ្យសោះ ប្រសិនបើគ្មានសន្តិភាពទេនោះ គឺគ្មានការអភិវឌ្ឍនោះឡើយ។

លោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបូទុមសាគរ បន្ថែមថា ពលរដ្ឋកុំជឿឲ្យសោះតាមការញុះញង់របស់ក្រុមប្រឆាំងនិយមនៅក្រៅប្រទេសដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតគ្រប់រូបភាព។ ដូច្នេះយើងរួមគ្នាទៅបោះឆ្នោតការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមានបច្ចុប្បន្នឲ្យគង់វង្សទៅអនាគត តាមរយៈបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខកុំបីខាន។

តបនឹងការលើកឡើងរបស់លោកឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី គឺ លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ប្ដេជ្ញាចិត្តបំផុសចលនាដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនាពេលខាងមុខឲ្យបានគ្រប់គ្នា ដើម្បីការពារថែរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍដែលដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី គ្មាននរណាអាចមកប្រៀបផ្ទឹមបាននោះឡើយ។

លោកអភិបាលស្រុកបូទុមសាគរ បន្ថែមទៀតថា ស្មារតីថ្ងៃរំដោះជាតិ ៧ មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប និងជានិមិត្តរូប នៃសាមគ្គីជាតិ ក៏ដូចជាមហាគ្រួសារខ្មែរស្ថិតនៅជាអមតក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត។ របបដ៏ឃោរឃៅយង់ឃ្នង ប៉ុល ពត ធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានរងវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ជាក់ស្ដែង អាជ្ញាធរស្រុក មន្ត្រីរាជការ និងពលរដ្ឋស្រុកបូទុមសាគរ សន្យាថា នឹងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទៅអនាគត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


