កីឡា
អារ៉ាប៊ីសាអូឌីត សុខចិត្តបិទឧទ្យានរយៈពេល២ម៉ោង ដើម្បីឲ្យ Ronaldo និងគ្រួសារលេងកម្សាន្ត
អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានបង្ហាញឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីនៅខាងក្រៅទីលានក៏ដោយ។

សប្តាហ៍នេះ គាត់បានទៅលេងកម្សាន្តនៅឧទ្យានមួយកន្លែង ជាមួយក្រុមគ្រួសារ ហើយមានសេចក្តីរាយការណ៍ថា ឧទ្យាននេះត្រូវបិទមិនឲ្យអ្នកណាចូលបានរយៈពេល២ម៉ោង ដើម្បីឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចរីករាយជាមួយក្រុមគ្រួសារបាន។
Ronaldo ក៏បានបង្ហោះរូបភាពក្នុងគណនី Instagram ជាមួយគ្រួសារផងដែរ ដោយសរសេរថា “ពេលវេលាប្រកបដោយគុណភាព ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ”។

គួរបញ្ជាក់ថា ទោះមិនទាន់បានចូលលេងក្នុងក្របខណ្ឌអារ៉ាប៊ីសាអូឌីត Pro League ឲ្យក្លិប Al Nassr ក៏ពិតមែន ប៉ុន្តែ Ronaldo នឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាពរវាងក្លិប២បូកចូលគ្នាគឺ Al-Nassr និង Al-Hilal តទល់នឹងក្លិប PSG របស់ Lionel Messi នៅថ្ងៃព្រហស្បតិ៍ទី១៩នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Zee News
ចុចអាន៖ នៅ អារ៉ាប៊ីសាអូឌីត តើ Ronaldo អស្ចារ្យថ្នាក់ណា ទើបគេប្រៀបថា ដូចជាស្តេច?
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


