Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Jacinda Ardern ប្រកាសលាលែងតំណែងជា នាយករដ្ឋមន្ត្រីនូវែលសេឡង់

បានផុស

នៅ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសលាលែងពីតំណែង មិនលើសពីថ្ងៃទី៧ខែកុម្ភៈនោះទេ។

លោក​ស្រី​ក៏​បាន​ប្រកាស​ដែរ​ថា ការ​បោះ​ឆ្នោត​សកល ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា។

លោកស្រីនិយាយថា “សម្រាប់​ខ្ញុំ វា​ដល់​ពេល​ហើយ។ ខ្ញុំមិនស័ក្តិសមសម្រាប់រយៈពេលបួនឆ្នាំទៀតទេ”។

ស្របពេលជាមួយគ្នានោះ​ លោកស្រី Ardern អះអាងថា លោកស្រីមិនមានផែនការឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះទេ ប៉ុន្តែចង់ចំណាយពេលជាមួយក្រុមគ្រួសារ។

អំឡុងពេលការប្រកាសក្នុងទីក្រុង Napier នៅចំពោះមុខគូដណ្តឹង Clarke Gayford, លោកស្រី Ardern ក៏បញ្ជាក់ផងដែរថា “សម្រាប់ Clark ទីបំផុតយើងបានរៀបការហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី Grant Robertson នឹងមិនដាក់ឈ្មោះរបស់គាត់ជាមេដឹកនាំថ្មីរបស់គណបក្ស ការងារ ទេ។

អ្នកនយោបាយនូវែលសេឡង់ បានយល់ព្រមថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃទៀត។ ប្រសិនបើមេដឹកនាំត្រូវបានជ្រើសរើសដោយជោគជ័យ នោះពួកគេនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Stuff

ចុចអាន៖ នូវែលសេឡង់ បញ្ជូនទាហានទៅអង់គ្លេស ដើម្បីបង្វឹកកងទ័ព អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម