វប្បធម៌ ជំនឿ
ថ្ងៃទីមួយសែនធំ ប្រើក្បួន ៣ យ៉ាង ជួយបូមលាភចូលផ្ទះ បន្ថែមសំណាងពេញមួយជីវិត
សល់តែប៉ុន្មានថ្ងៃទៀតទេ បុណ្យចូលឆ្នាំចិន ដែលជាបុណ្យធំមួយក្នុងចំណោមបុណ្យប្រពៃណីចិនផ្សេងៗ នឹងចូលមកដល់។ តាមទំនៀមទម្លាប់កូនចៅដែលមានសែស្រឡាយកាត់ចិន ទោះបីកាត់តិច ឬកាត់ច្រើនក៏ដោយ ពួកគេតែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះយ៉ាងសប្បាយរីករាយជាក្រៃលែង។

យោងតាមប្រភពពីផេកហុងស៊ុយបាននិយាយថា នៅថ្ងៃសែនចូលឆ្នាំចិនធំ ជាពិធីបុណ្យសែនទទួលទេវតាឆ្នាំថ្មី ដែលត្រូវចុះមកពីឋានលើវិញ ក្រោយពីលោកបានឡើងទៅឋានលើ កាលពីថ្ងៃសែនដកជើងធូប។ យើងត្រូវទទួលលោកចុះមកវិញ ដើម្បីទទួលយកពរជ័យពីលោកវិញ ដែលពរជ័យទាំងនោះទទួលបានពីស្ដេចទេវតាដែលគង់នៅឋានលើប្រទានជូនតាមទេវតាជំនាងផ្ទះ ទេវតាចង្ក្រាន និងទេវតាមុខផ្ទះឲ្យយកមកឲ្យយើង។ នៅថ្ងៃសែនចូលឆ្នាំចិននេះ គឺជាថ្ងៃដែលតារាមេឃាទាំង៩ ធ្វើដំណើរផ្លាស់ប្ដូរទីតាំង ស្របពេលកំពុងចរដំណើរនេះ រាសីរបស់មនុស្សម្នាក់ៗ ឬរាសីនៃផ្ទះរបស់យើង គឺមិនស្ថិតស្ថេរនោះទេ ងាយស៊យ ងាយមានមនុស្សអរូបនានាលួចចូលផ្ទះអ្នក។ ដូចនេះហើយបានជាគេសែនទេវតាមុខផ្ទះ សែនទេវតាជំនាងផ្ទះ និងសែនទេវតាចង្រ្កាន ដើម្បីឲ្យលោកជួយគ្រប់គ្រងផ្ទះរបស់យើងឲ្យបានល្អ ម្យ៉ាងទៀតធូប ទៀនដែលយើងដុតពេលសែននោះ គឺបានផ្តល់កម្ដៅដល់ក្នុងផ្ទះរបស់យើង ក៏ជាវិធីរក្សាលំនឹងរាសីផ្ទះរបស់យើងដូចគ្នា។
តារាសាស្រ្ដមេឃា ចាប់ធ្វើការដំណើរផ្លាស់ប្តូរទីតាំងរយៈពេល ២ ម៉ោងជាង ចាប់ពីម៉ោង ១៦:២៩នាទីរសៀល ថ្ងៃទី២០ខែមករាឆ្នាំ រហូតដល់ម៉ោង២០:២៦នាទីយប់វិញក្នុងថ្ងៃដដែលទើបចប់ដំណើរ។ សូមរយៈពេលនេះ សូមមេត្តាប្រយ័ត្នការធ្វើដំណើរចរាចរណ៌អំឡុងពេលនេះ ថែមទាំងសូមប្រុងប្រយ័ត្នបញ្ហាគ្រោះថ្នាក់អគ្គីភ័័យ។
វិធីបូមលាភក្នុងថ្ងៃសែនធំ
១ ក្នុងឆ្នាំនេះ នៅថ្ងៃសែនចូលឆ្នាំ និងថ្ងៃចូលឆ្នាំចិនទី១ អ្នកគួរពាក់អាវប្រភេទពណ៌តាមឆ្នាំនីមួយៗ ទាំងក្មេង ទាំងចាស់ មិនថាកើតឆ្នាំអ្វីនោះទេ ព្រោះឆ្នាំ២០២៣នេះ គឺឆ្នាំថោះ ធាតុទឹក មកជាមួយធាតុឈើ ពេលសែនចូលឆ្នាំនេះហើយ ដែលខ្យល់ធាតុទឹកនៃដើមឆ្នាំថ្មីធ្លាក់ចុះមកដំបូងគេ គឺជាខ្យល់ធាតុទឹកបរិសុទ្ធ មានអំណាចខ្លាំង ដូចនេះបានយើងត្រូវពាក់អាវពណ៍នៃធាតុតាមឆ្នាំនីមួយៗដើម្បីបង្កើត និងបូមលាភ។
២ យប់ថ្ងៃទី២០មុនចូលគេង សូមនាំគ្នាត្រាំទឹកក្ដៅជាមួយស្លឹកគ្រៃ ឬនាំគ្នាងូតទឹកក្ដៅអ៊ុនៗ ឬនាំគ្នាជួបជុំកូនចៅហូបស៊ុបក្ដៅៗ ព្រោះនៅពេលដែលថ្ងៃទី២១មកដល់ តារាបានផ្លាស់ប្ដូរ ខ្យល់ធាតុទឹកឆ្នាំថោះនោះក៏ធ្លាក់ដំបូងមកកាន់ភពផែនដី គឺអាចធ្វើឲ្យអ្នកដែលមានសុខភាពមិនល្អនោះ ងាយមានជំងឺផ្កាសាយ ក្ដៅខ្លួនជាដើម។
៣ ដោយឡែកក្នុងឆ្នាំនេះជំនាងផ្ទះសូមប្រើអំពូលពណ៌ក្រហម ដែលអាចដោតភ្លើងញាក់ៗបាន ហើយពេលសែនសូមដាក់ដើមរាសី ប្រភេទរាសីអ្វីក៏បានលាយជាមួយផ្កាឈូក ចំនួន ៤ ដើមក្នុងថូ ហើយគ្រឿងសែនក្នុងឆ្នាំនេះ តួឯកគឺនំពងទា ដាក់មួយគូក៏បាន ដាក់តែមួយក៏បាន។ ធ្វើតែប៉ុណ្ណឹងគឺអាច បូមលាភនិងអាចសែនបានយ៉ាងសប្បាយរីករាយបំផុតក្នុងថ្ងៃសែនចូលឆ្នាំនេះ៕

គ្រូ ណុប
ចុចអាន៖ដង្វាយសែនចូលឆ្នាំ ចិន ៣ ប្រភេទ បង្កប់អត្ថន័យលាភសំណាង ឲ្យម្ចាស់ផ្ទះរកស៊ីមានបាន
ចុចអាន៖ជំនឿ និងប្រវត្តខ្លះពីផ្កាអង្គាសីល ដែលអ្នកជាប់ខ្សែស្រឡាយចិននិយមទិញដាក់ក្នុងផ្ទះថ្ងៃចូលឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


