KPT+
អត្ថប្រយោជន៍ ៥ យ៉ាង នៃការឈប់ប្រើបណ្ដាញសង្គមអ៊ីនធឺណិត
សម័យនេះសូម្បីតែក្មេងមិនទាន់គ្រប់អាយុក៏មានទូរស័ព្ទប្រើ និងមានគណនី FB, IG ឬ Tik-Tok ខណៈការប្រើប្រាស់បណ្ដាញសង្គមជាតម្រូវការចាំបាច់ចំពោះមនុស្សសម័យទំនើបវាក៏មានផ្ដល់ផលប៉ះពាល់ទន្ទឹមគ្នាដែរើ ដូចនេះការផ្អាកប្រើប្រាស់បណ្ដាញសង្គមអាចផ្ដល់ប្រយោជន៍ជាច្រើនរួមមាន ៖
១. គេងលក់ស្រួល

ការសិក្សាឆ្នាំ ២០២១ លើមនុស្ស ១៣២នាក់ បានរកឃើញថា ការផ្អាកប្រើប្រាស់បណ្ដាញសង្គមរយៈពេលមួយសប្តាហ៍ធ្វើឱ្យសុខុមាលភាពប្រសើរឡើងដោយការពារបញ្ហានៃការគេង ។
២. កាត់បន្ថយស្ត្រេស
ការសិក្សាឆ្នាំ ២០១៨ រកឃើញថា ការឈប់ប្រើប្រាស់បណ្ដាញសង្គមប្រហែលមួយសប្តាហ៍បានកាត់បន្ថយភាពតានតឹងពីអ្នកប្រើប្រាស់ធម្មតា និងអ្នកប្រើប្រាស់លើសកម្រិត ។

៣. ការពារជំងឺផ្លូវចិត្ត
អ្នកជំនាញបានឲ្យដឹងថា បុគ្គលណាដែលឧស្សាហ៍ឆែកទូរស័ព្ទមើលសារ ឬញៀនប្រើប្រាស់បណ្ដាញសង្គមសុទ្ធតែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងកើតទុក្ខគ្មានមូលហេតុ ។
៤. បង្កើនសុខភាពផ្លូវចិត្ត
មនុស្ស ៦១នាក់ ដែលចូលរួមក្នុងការពិសោធន៍បង្ហាញឲ្យឃើញនូវអាការៈប្រសើរឡើង និងសុខភាពផ្លូវចិត្តរឹងមាំជាងមុនដាច់ស្រឡះ ។
៥. បន្ធូរបន្ថយការថប់បារម្ភ
ក្នុងការប្រើប្រាស់បណ្ដាញសង្គមអាចមានឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ មើលរំលងរឿងសំខាន់ៗ មិនសូវចំណាយពេលជាមួយគ្រួសារបណ្ដាលឲ្យមានអារម្មណ៍ឯកា តែបដិសេធវត្តមានពីអ្នកដទៃ ។

បើអ្នកសង្កេតឃើញភាពផ្លាស់ប្ដូរពីខ្លួនឯងពីមុន វាអាចជាសញ្ញាកំពុងដាស់តឿនអ្នកអោយនៅឆ្ងាយពីបណ្ដាញសង្គមហើយ ។ មិនថាបណ្ដាញសង្គមសំខាន់ចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃប៉ុណ្ណាទេ អ្នកនៅតែគួរជៀសពីវាខ្លះៗជាពិសេសពេលយប់មុនចូលគេង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ក្មេងជំទង់ចាប់ផ្ដើមខ្វល់ពីមតិអ្នកដទៃ ដោយសារបណ្ដាញសង្គមអនឡាញ
ចុចអាន ៖ អ្នកធ្វើពុតជាមានជំងឺបាក់ទឹកចិត្ត សុទ្ធតែមានជំងឺផ្លូវចិត្តដូចគ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


