ជីវិតកម្សាន្ដ
វីដេអូស្រ្តីម្នាក់ ចាក់សាក់គ្រាប់ភ្នែក ធ្វើឲ្យគ្រប់គ្នាស្រៀវ ព្រឺឆ្អឹងខ្នង
ស្ត្រីជនជាតិប្រេស៊ីលម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ចំហមាត់ធ្លុង បន្ទាប់ពីបានចែករំលែកវីដេអូ បង្ហាញពីរូបនាង ចាក់សាក់គ្រាប់ភ្នែក ប៉ុន្តែរឿងនេះបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយព្រមានថា នាងអាចខ្វាក់ភ្នែក។

ក្នុងវីដេអូដែលមានការចូលមើលជាង ២.១ លានដង, Kiki Mary បានអួតអំពីរឿងមិនធម្មតារបស់នាង ហើយអ្នកខ្លះសឹងតែមិនហ៊ានមើលពេលដែលម្ជុលចាក់សាក់ ដាក់ចូលទៅជិតភ្នែករបស់នាង។

វីដេអូ បានបង្ហាញឲ្យឃើញអ្នកសាក់រូបម្នាក់ បានចាក់ទឹកថ្នាំខ្មៅចូលទៅក្នុងគ្រាប់ភ្នែករបស់នាង មុនពេលចាក់ទឹកចូល។ បន្ទាប់មក Kiki បើកភ្នែកឡើង ដើម្បីបង្ហាញរូបរាងថ្មីរបស់នាង ដែលភ្នែកពោរពេញទៅដោយទឹកថ្នាំពណ៌ខ្មៅ។

អ្នកទស្សនាមានការរន្ធត់ចិត្តជាខ្លាំងចំពោះវីដេអូនេះ ខណៈមនុស្សជាច្រើនបានចោទសួរថាហេតុអ្វីបានជា Kiki ប្រថុយនឹងរឿងធ្វើឲ្យពិការភ្នែកបែបនេះ។

អ្នកលេងអ៊ីនធឺណិតម្នាក់សួរថា “ហេតុអ្វីបានជាបំផ្លាញភ្នែកដ៏ស្រស់ស្អាតរបស់អ្នក?”។ ម្នាក់ទៀតនិយាយថា “នេះជាអ្វីដែលខ្ញុំមិនយល់ទាល់តែសោះ”។

យោងតាមសាលារោគភ្នែកបានឲ្យដឹងថា ការសាក់គ្រាប់ភ្នែកបែបនេះ មិនមែនជាទម្រង់ប្រពៃណីនៃការសាក់នោះទេ។ នេះមានន័យថា អ្នកដែលធ្វើបែបនេះ អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។

ចង់ដឹងថា វីដេអូនេះយ៉ាងណា តស់ទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាចារ្យធំនិយាយពីការចាក់សាក់ ប្រវត្តិរាប់ពាន់ឆ្នាំ មានអត្ថន័យផ្សេងៗគ្នា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន