ព័ត៌មានជាតិ
ក្រសួងអប់រំ កំពុងពិនិត្យករណីនាយកសាលាវិទ្យាល័យសំពៅលូនអនុវត្តវិន័យកាត់សក់សិស្សកែលែងកើត
ក្រសួងអប់រំ យុវជននិងកីឡា កំពុងពិនិត្យករណីនាយកសាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ដែលបានអនុវត្តវិន័យសាលាដោយបានកាត់សក់សិស្សប្រុសៗបណ្តាលឱ្យមានការរិះគន់លើបណ្ដាញសង្គមដោយគ្រាន់តែសិស្សទាំងនោះទុកសក់វែងបន្តិច។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤មករា នេះថា ក្រសួងអប់រំយុវជន និងកីឡា កំពុងពិនិត្យករណីនេះហើយ។ លោកថា «ជាទូទៅគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាអាចសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំយុវជន និងកីឡា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងផេករបស់សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែន
សំពៅលូន បានបង្ហោះពីសកម្មភាពចុះអនុវត្តវិន័យដោយបានសរសេរថា ចុះអនុវត្តវិន័យនិងក្រុមប្រឹក្សាយុវជនដោយ
មានអមរូបថតជាច្រើនសន្លឹករួមមានរូបគ្រូកាន់កន្ត្រៃ និងរូបសិស្សមានសក់ខូចកែលែងកើតបន្ទាប់ពីគ្រូកាត់សក់រួច។

បន្ទាប់ពីមានការបង្ហោះនូវការអនុវត្តវិន័យចំពោះសិស្សប្រុសៗនៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន រួចមក អ្នកលេងបណ្តាញហ្វេប៊ុកបានស្នើឱ្យក្រសួងអប់រំយុវជននិងកីឡា ជួយពិនិត្យមើលនូវទង្វើអនុវត្តវិន័យរបស់សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូនដោយបានលើកជាសំណួរសួរថា សិស្សប្រុសៗជាច្រើននាក់ត្រូវបានឈូសសក់បង្កឱ្យពួកគាត់ខ្មាស់គេ ទាំងដែលពួកគាត់មិនសមនឹងត្រូវរងនូវទង្វើនេះ ដោយសារពួកគាត់សក់វែង ទាំងដែលជាក់ស្តែងសក់ពួកគាត់ខ្លីៗទៅហើយ រឺប្រុងឱ្យពួកគាត់កោរសក់មែនទេ? សក់លូតលាស់រាល់ថ្ងៃ បើឱ្យសក់គាត់ត្រូវតែខ្លីចឹង១ សប្តាហ៍គាត់ត្រូវកាត់សក់ម្តងមែនទេ? គាត់ត្រូវចំណាយ៥០០០រៀលរៀងរាល់សប្តាហ៍ដើម្បីកាត់សក់មែនទេ? ការសិក្សារីកចំរើន អាស្រ័យលើសក់មែនទេ? វិន័យក្នុងសាលាត្រូវតែមាន តែវិន័យនេះមិនអាចយកមកអនុវត្តក្នុងសាលាបានទេ។ គាំទ្រចំពោះចំណាត់ការកាត់សក់វែងសិស្សប្រុស តែសក់ពួកគាត់មិនអាចខ្លីរហូតបានទេ ហើយសក់ពួកគាត់កាត់តាមទម្រង់មុខពួកគាត់ អ្នកណាក៏ចង់ស្អាតដែរ សូម្បីលោកគ្រូដែលបានឈូសសក់សិស្ស ម៉ូតសក់គាត់ក៏មិនខុសពីសិស្សដែរ។ កុំតែសិស្សកាត់ម៉ូតហួសហេតុ រឺទុកវែងជ្រុល តែជាក់ស្តែងសក់ពួកគាត់សមរម្យស្អាតហើយ ។ សង្ឃឹមថា ប្អូនៗនឹងទទួលបានភាពត្រឹមត្រូវមកវិញ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


