ព័ត៌មានអន្ដរជាតិ
ផ្លូវការ! អាមេរិក និងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទំនើបបំផុតទៅ អ៊ុយក្រែន
សហរដ្ឋអាមេរិក នឹងបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់ ក៏បញ្ជូនយានប្រយុទ្ធ ទៅប្រឆាំងការវាយលុករបស់រុស្ស៊ីផងដែរ។
ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams ត្រូវបានប្រកាស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិ។
ខណៈពេលប្រកាសអំពីការសម្រេចចិត្តនៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា “លោកពូទីនរំពឹងថា អឺរ៉ុបនិងសហរដ្ឋអាមេរិក នឹងធ្វើឲ្យការតាំងចិត្តរបស់យើងចុះខ្សោយ។ គាត់ខុសតាំងពីដើម ហើយគាត់នឹងខុសទៀត”។
លោកបន្តថា “យើងក៏កំពុងផ្តល់ឲ្យអ៊ុយក្រែននូវផ្នែក និងឧបករណ៍ចាំបាច់ ដើម្បីទ្រទ្រង់រថក្រោះទាំងនេះប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធផងដែរ។ នេះគឺនិយាយអំពីការជួយអ៊ុយក្រែន និងការពារទឹកដីអ៊ុយក្រែន។ វាមិនមែនជាការគំរាមកំហែងវាយលុកដល់រុស្ស៊ីនោះទេ”។
រថក្រោះយោធាផលិតនៅសហរដ្ឋអាមេរិក គឺជារថក្រោះប្រយុទ្ធដ៏ទំនើបបំផុតមួយនៅក្នុងពិភពលោក ហើយត្រូវការការហ្វឹកហ្វឺនជាក់លាក់ដើម្បីប្រតិបត្តិការ។ កញ្ចប់ថវិកា៤០០លានដុល្លាររបស់អាមេរិកនេះ ក៏រួមបញ្ចូលទាំងរថយន្តសង្គ្រោះចំនួនប្រាំបីគ្រឿងផងដែរ ដែលអាចអូសរថក្រោះ ប្រសិនបើពួកគេត្រូវរងការវាយប្រហារ។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវចំណាយពេលច្រើនខែ មុនពេលរថក្រោះដឹកទៅដល់សមរភូមិ ព្រោះរថក្រោះទាំងនោះ នឹងត្រូវបានទិញពីអ្នកម៉ៅការឯកជន មិនមែនបញ្ជូនពីឃ្លាំងស្តុកដែលមានស្រាប់នោះទេ។
យ៉ាងណាមិញ រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ នឹងត្រូវបានយកចេញពីស្តុកដែលមានស្រាប់ ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងរយៈពេល២ទៅ៣ខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទៅ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


