ជីវិតកម្សាន្ដ
តាមពិត Paris Hilton យកកូនតាមគំនិតមិត្តភ័ក្ដិសោះ
កាលពីថ្ងៃទី២៤ ខែមករា កន្លងផុតទៅ តារាហូលីវូដ Paris Hilton បានបង្ហោះរូបប្រាប់ពិភពលោកពីកូនដំបូងរបស់អ្នកស្រីដែលជាការប្រើប្រាស់សេវាកម្មពពោះ ។ ការពិត Kim Kardashian ម៉ាក់ៗកូន ៤ សោះជាអ្នកផ្ដល់មតិយោបល់គ្មាននរណាឆ្ងាយមែន ។

អ្នកស្រី Kim វ័យ ៤២ ឆ្នាំមានកូន ៤ នាក់ក្នុងនោះមាន ២ ជាកូនដែលពពោះដោយខ្លួនឯង និង ២ ទៀតជាកូនពពោះជំនួស ។ ជុំវិញបញ្ហានេះដែរ មិនមែនមនុស្សស្រីខ្លាចខូចរាង ឬខ្លាចឈឺទេទើបមិនពពោះដោយខ្លួនឯង ជាក់ស្ដែង Kim Kardashian មានជំងឺ Preeclampsia ដែលជាជំងឺលើសឈាមអំឡុងពេលពពោះ ។ យ៉ាងណាក៏ដោយ Chicago និង Psalm នៅតែជាប់សាច់ឈាមជាមួយអ្នកស្រី Kim និងលោក Kanye អតីតស្វាមីដដែល ។
សម្រាប់ការពពោះជំនួស អ្នកស្រី Kim បានបញ្ជាក់ប្រាប់ដែរថា វាមិនស្រួលដូចយើងគិតនោះទេព្រោះធ្លាប់តែពពោះដោយផ្ទាល់ ស្រាប់តែងាកទៅប្រើសេវាកម្មនោះពិតជាពិបាកមែនទែនចំពោះអ្នកស្រី ។

ដោយឡែក Khloé Kardashian ក៏ជាអ្នកម៉ាក់ដែលប្រើសេវាកម្មពពោះជំនួសដូចគ្នាទើបបង្កើតបានកូនប្រុសមួយជាមួយអតីតគូស្នេហ៍ Tristan Thompson បន្ទាប់ពីមានកូនស្រីបង្កើតផ្ទាល់ម្នាក់ហើយគឺ True Thompson ។ ចំណែកឯឈ្មោះកូនប្រុសពៅវិញ Khloé នៅមិនទាន់ប្រកាសនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


