Connect with us

ព័ត៌មានអន្ដរជាតិ

ទ្វីបអាស៊ី កំពុងរងទុក្ខដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង

បានផុស

នៅ

ប្រទេសមួយចំនួននៅទ្វីបអាស៊ី កំពុងជួបប្រទះនឹងស្ថានភាពត្រជាក់ខ្លាំងខុសធម្មតា។ អាកាសធាតុត្រជាក់ បានវាយប្រហារប្រទេសឥណ្ឌា​ ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និងចិន ខណៈព្រិលធ្លាក់ខ្លាំងក្នុងកម្រិតកំណត់ត្រា បានកើតឡើងនៅក្នុងតំបន់ភាគច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាង១៦០នាក់ បានស្លាប់ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថានគិតត្រឹមថ្ងៃសុក្រទី២៧ខែមករា ខណៈសីតុណ្ហភាពនៅទីក្រុង Mohe ភាគខាងជើងប្រទេសចិន បានធ្លាក់ចុះដល់ ដក៥៣ អង្សាសេកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ប្រព័ន្ធសម្ពាធទាបខ្លាំង បានធ្វើឲ្យព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងពាសពេញប្រទេសជប៉ុនចាប់តាំងពីថ្ងៃអង្គារមក ដោយទីក្រុង Maniwa បានជួបប្រទះព្រិលធ្លាក់ក្នុងកម្រិតកំណត់ត្រា ៩៣សង់ទីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។

ខ្យល់បោកបក់ខ្លាំងដោយសារព្យុះ អាចបណ្តាលឲ្យលិចកប៉ាល់ដឹកទំនិញហុងកុង នៅចន្លោះភាគខាងលិចប្រទេសជប៉ុន និងកោះ Jeju របស់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃពុធ។ សមាជិកនាវិក១៣នាក់ក្នុងចំណោម២២នាក់ ត្រូវបានជួយសង្គ្រោះ ហើយការស្វែងរកកំពុងបន្ត។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកជប៉ុន រួមទាំង ANA និង Japan Airlines ផងដែរ បានលុបចោលជើងហោះហើរចំនួន៤៥០ ខណៈតំបន់ផ្លូវហាយវេចំនួន៤៩០ ត្រូវបានបិទ ហើយសេវាផ្លូវដែកចំនួន៥៧ រួមទាំងសេវារថភ្លើងល្បឿនលឿនផងដែរ ត្រូវបានផ្អាកនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្នុងប្រទេសកូរ៉េខាងត្បូង អាជ្ញាធរអាកាសធាតុ បានចេញសេចក្តីជូនដំណឹងអំពីរលកអាកាសធាតុត្រជាក់ សម្រាប់តំបន់ភាគច្រើនក្នុងប្រទេស ដោយកម្រិតទាបបំផុតនៅពេលព្រឹក បានធ្លាក់ចុះដល់ ដក១៦.៤អង្សាសេក្នុងទីក្រុងសេអ៊ូល និងដល់ ដក២៥.៥អង្សាសេនៅតំបន់ភាគខាងជើង Cheorwon។

ប្រព័ន្ធអាកាសធាតុ ក៏បានរំខានដល់ការហោះហើរផងដែរនៅដើមសប្តាហ៍នេះ ដោយជើងហោះហើរជាង៥០០ ទៅ និងមកពីកោះទេសចរណ៍កូរ៉េខាងត្បូង Jeju ត្រូវបានលុបចោលដោយសារតែស្ថានភាពធ្ងន់ធ្ងរ។ ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានបញ្ជាក់ថា ខ្លួនបានលុបចោលជើងហោះហើរប្រចាំថ្ងៃចំនួន ៨៨ជើង ក្នុងនិងក្រៅកោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ មនុស្សស្លាប់កើនដល់ជាង១៦០នាក់ ដោយសារអាកាសធាតុត្រជាក់នៅ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៥ ម៉ោង មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ២១ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម