ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ជាង១៦០នាក់ ដោយសារអាកាសធាតុត្រជាក់នៅ អាហ្វហ្គានីស្ថាន
មនុស្សជាង១៦០នាក់បានស្លាប់ ដោយសារភាពត្រជាក់ខ្លាំង នៅអាហ្វហ្គានីស្ថានក្នុងខែនេះ ខណៈប្រទេសកំពុងរងគ្រោះដោយរដូវរងាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍។

ប្រជាពលរដ្ឋនិយាយថា ពួកគេមិនមានលទ្ធភាពទិញប្រេងឥន្ធនៈ ដើម្បីយកទៅកម្តៅក្នុងផ្ទះឡើយ ចំពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង។

នៅក្នុងវាលព្រិលនៅភាគខាងលិចនៃរដ្ឋធានីកាប៊ុល ក្មេងៗបានដើរលុកតាមគំនរសំរាម ដោយស្វែងរកប្លាស្ទិកសម្រាប់យកទៅដុត ដើម្បីជួយគ្រួសាររបស់ពួកគេ ដោយសារតែមិនមានលទ្ធភាពទិញឧស ឬធ្យូងថ្ម។
លោក Shafiullah Rahimi អ្នកនាំពាក្យរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា “មនុស្សចំនួន១៦២នាក់បានស្លាប់ ដោយសារអាកាសធាតុត្រជាក់ចាប់តាំងពីថ្ងៃទី១០ខែមករារហូតមកដល់ពេលនេះ។ ប្រហែល ៨៤នៃការស្លាប់ទាំងអស់គឺបានកើតឡើងនៅសប្តាហ៍មុន”។

គួរបញ្ជាក់ថា រដូវរងាត្រជាក់បំផុតក្នុងរយៈពេល១៥ឆ្នាំ បានធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះដល់ ដក៣៤អង្សាសេ ហើយបានវាយប្រហារអាហ្វហ្គានីស្ថាន ចំប្រទេសនេះ កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាកាសធាតុត្រជាក់ខ្លាំង សម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ជាង១០០នាក់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


