ព័ត៌មានជាតិ
ប្រតិភូនគរបាលកម្ពុជា ទៅបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅប្រទេសជប៉ុន
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការីទៅបំពេញទស្សនកិច្ចសិក្សាដកពិសោធន៍ការងារលើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) រយៈពេល ០៣ថ្ងៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
ការទៅបំពេញទស្សនកិច្ចខាងលើ ដើម្បីដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (TOKYO 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុនបានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្ត ក្នុងការការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023) និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភាខាងមុននេះ។ ទន្ទឹមនេះ ប្រតិភូកម្ពុជាក៏បានចុះសិក្សាអំពីប្រព័ន្ធនគរបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផងដែរ។

អំឡុងពេលនៃដំណើរទស្សនិច្ចនេះប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម YASUHIRO TSUYUKI អគ្គស្នងការនៃទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការល្អ ដែលមិនត្រឹមតែលើវិស័យនគរបាលប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺគ្រប់វិស័យតែម្ដង។ តាមរយៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា អ្នកវិនិយោគទុនជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន ដែលឆ្លៀតឱកាសនោះ ភាគីនគរបាលកម្ពុជាបានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចកម្ពុជា លើការការពារសន្តិសុខ សុវត្ថិភាព និងការដោះស្រាយបញ្ហា ជូនដល់អ្នកវិនិយោគទុនជប៉ុន ក៏ដូចជាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បាននាំយកលិខិតថ្លែងអំណរគុណរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជាជូនដល់ឯកឧត្តម អគ្គស្នងការទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយអរគុណចំពោះកិច្ចសម្របសម្រួលលើគម្រោងជំនួយសម្ភារៈរបស់រដ្ឋាភិបាលជប៉ុន ដែលផ្ដល់ឲ្យនគរបាលជាតិកម្ពុជា សម្រាប់ការការពារសន្តិសុខ និងសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ហើយជប៉ុនគឺជាប្រទេសមួយដែលបានចូលរួមក្នុងបេសកម្ម ប្រតិបត្តិការរក្សាសន្តិភាព (PKO) នៅកម្ពុជា ដែលជាប្រតិបត្តិការចេញក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


