សុខភាព
អាហារ ៦ ប្រភេទ ជួយការពារស្បែកពីព្រះអាទិត្យជំនួសគ្រឿងសម្អាង
អាហារមានឥទ្ធិពលជាច្រើនចំពោះសុខភាពរាងកាយ-ផ្លូវចិត្ត និងសម្រស់ ក្រៅពីផ្ដល់សារធាតុចិញ្ចឹមហើយ អាហារទាំង ៦ ប្រភេទខាងក្រោមនេះ អាចជួយការពារស្បែករាងកាយពីពន្លឺយូវីទៀតផង។
១. ផ្លែប៊្លូបឺរី
ផ្លែប៊្លូបឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកខូចពីពន្លឺព្រះអាទិត្យ ស្ត្រេស និងភាពជ្រីវជ្រួញ ។ បើផ្លែប៊្លូបឺរីនោះជាផ្លែឈើព្រៃទៀតកាន់តែមានប្រសិទ្ធិភាពជាងផ្លែប៊្លូបឺរីធម្មតាទ្វេដង ។

២. ផ្លែឪឡឹក
លីកូនពីនដែលនៅក្នុងផ្លែឪឡឹកមាននាទីស្រូបយកវិទ្យុសកម្មពន្លឺយូវីអេ-យូវីប៊ី ការពារកម្ដៅថ្ងៃ និងស្បែកពីភាពចាស់ជាងវ័យយ៉ាងមានប្រសិទ្ធិភាព ។

៣. សណ្ដែកដី និងគ្រាប់ធញ្ញជាតិ
អាស៊ីតខ្លាញ់អូមេហ្គាបីដែលមាននៅក្នុងអាហារប្រភេទនេះ ជួយទប់ស្កាត់ផលប៉ះពាល់ពីពន្លឺព្រះអាទិត្យរៀងរាល់ពេលអ្នកនៅក្រោមកម្ដៅថ្ងៃយូរពេក ។

៤. ការ៉ុត និងបន្លែបៃតង
ការ៉ុត និងបន្លែបៃតងជាប្រភពល្អបំផុតនៃបេតាការ៉ូទីន វាផ្ដល់នូវការការពារពីធម្មជាតិបន្ទាប់ពីការទទួលទានជាប្រចាំចាប់ពី ១០ សប្ដាហ៍ឡើងទៅ ។ ចំណែកបន្លែបៃតងតែឯងវាក៏មានផ្ទុក lutein និង zeaxanthin ខ្ពស់គួរឲ្យកត់សម្គាល់ដែរ ថែមទាំងជួយការពារភាពជ្រីវជ្រួញ ការខូចខាតពីព្រះអាទិត្យ និងមហារីកស្បែកទៀតផង ។

៥. តែបៃតង
តែបៃតងជួយកាត់បន្ថយភាពខូចខាតរបស់ស្បែកពីពន្លឺព្រះអាទិត្យ ជាពិសេសជួយថែរក្សាខូឡាជែនពីការបាត់បង់ប្រចាំថ្ងៃដូចគ្នា ។

៦. ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មពីរ៉ាឌីកាល់សេរី លើសពីនេះវាក៏ជាភ្នាក់ងារការងារកម្ដៅថ្ងៃធម្មជាតិផងដែរ ដោយសារតែមានអាស៊ីតអាមីណូកម្រិតខ្ពស់ ។

ដើម្បីទទួលទានអាហារខាងលើឲ្យបានគ្រប់មុខ អ្នកអាចដាក់បញ្ចូលគ្រឿងផ្សំទាំង ៦ ប្រភេទក្នុងកែវតែមួយ ដោយគ្រាន់តែក្រឡុកជាមួយទឹកកកជាការស្រេច ណាមួយវាល្អបំផុតសម្រាប់ពេលព្រឹកតែម្ដង ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


